ព័ត៌មានជាតិ

ទីផ្សារ​ទូរស័ព្ទ​ចល័ត​នៅ​ថៃ​កើនឡើង​ខ្ពស់​

​យោង​តាម​សារព័ត៌មាន Bloomberg បានឲ្យដឹងថា ទីផ្សារ​ទូរស័ព្ទ​ចល័ត​នៅក្នុង​ប្រទេស​ថៃ​បាន​កើនឡើង​ខ្ពស់​។​
​ទូរស័ព្ទ​ទំនើប​បន្ត​ជំរុញ​កំណើន​ខ្ពស់​របស់​ទីផ្សារ​ទូរស័ព្ទ​ចល័ត ដោយ​ជំរុញ​ឲ្យ​ឧស្សាហកម្ម​ទូរស័ព្ទ​ចល័ត​នៅ​ប្រទេស​ថៃ​សម្រេចបាន​កំណើន​យ៉ាង​ហោច​ណាស់ ១០ ភាគរយ ដល់​ចំនួន ១៦,៥ លាន​គ្រឿង​។ នៅ​ឆមាស​ទី​មួយ​ក្នុង​ឆ្នាំនេះ ទីផ្សារ​ទូរស័ព្ទ​ទំនើប​នៅ​ប្រទេស​ថៃ​បាន​កើនឡើង ៣៩ ភាគរយ ពោល​គឺ​មាន​កម្រិត​ខ្ពស់​ជាង​ការ​ព្យាករ​របស់​ឧស្សាហកម្ម​នេះ​។​
Thai
​ការលក់​ទូរស័ព្ទ​ទំនើប​នៅ​ប្រទេស​ថៃ​រំពឹងថា​នឹង​កើនឡើង ៣៧ ភាគរយ ដល់ ៧,៨ លាន​គ្រឿងក្នុង​ទីផ្សារ​ទូរស័ព្ទ​ចល័ត​ដែល​មាន​ទំហំ ប្រហែល ១,៧២ ពាន់​លាន​បាត​) ក្នុង​ឆ្នាំ ២០១៣ នេះ ដោយសារ​ការធ្លាក់ចុះ​នៃ​តម្លៃ​ទូរស័ព្ទ​ទំនើប និង​កំណើន​តម្រូវការ​ទូរស័ព្ទ​សម្រាប់​ប្រើ​សេវា 3G នេះ​បើ​យោង​តាម​ក្រុមហ៊ុន​ស្រាវជ្រាវ GfK Retail and Technology (Thailand)​។​

​ក្រុមហ៊ុន Samsung Group របស់​ប្រទេស​កូរ៉េខាងត្បូង ដែលជា​ក្រុមហ៊ុន​ផលិត​ទូរស័ព្ទ​ចល័ត​នាំមុខ​គេ​របស់​ពិភពលោក​រក្សា​បាន​កំណើន​ខ្ពស់​នៅក្នុង​ទីផ្សារ​ទូរស័ព្ទ​ចល័ត​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ ចុងក្រោយ​នេះ​។​
​លោក Wichai Pornpratang អនុប្រធាន​ផ្នែក​ផលិតផល​ទូរគមនាគមន៍​ប្រចាំ​ក្រុមហ៊ុន Thai Samsung Electronics បានបង្ហាញ​ទំនុកចិត្ត​ថា ក្រុមហ៊ុន Samsung នឹង​បន្ត​រីករាយ​នឹង​កំណើន​ពីរ​ខ្ទង់​នៅ​ឆ្នាំនេះ​។​
​លោក​បាន​លើកឡើង​ថា ភាព​ជោគជ័យ​នេះ​គឺ​ដោយសារ​កម្មវិធី​ទូរស័ព្ទ​ចល័ត​ផ្ទាល់​របស់​ក្រុមហ៊ុន ការអភិវឌ្ឍ​តក្កកម្ម​បច្ចេកវិទ្យា និង​យុទ្ធសាស្ត្រ​រចនា​ម៉ូដ​ដើម្បី​ជំរុញ​ការលក់​ផលិតផល​៕​

មតិយោបល់