អង់គ្លេស៖ក្រុមហ៊ុនផលិតរថយន្ត BMW បានប្រកាសបង្ហាញនូវរថយន្ត Mini ជំនាន់ទី៣របស់ខ្លួនដល់សាធារណៈជន កាលពីថ្ងៃទី១៨ខែវិច្ឆិកា ឆ្នាំ ២០១៣ កន្លងទៅនេះ។

លោក Anders Warming ប្រធានផ្នែករចនា បានធ្វើបទបង្ហាញនូវរថយន្តថ្មីនេះ ដោយលោកបាននិយាយថា វាគឺអស្ចារ្យខ្លាំងណាស់សម្រាប់មនុស្សគ្រប់គ្នា បើទោះបីជាតូចមែន ប៉ុន្តែសមត្ថភាព និងលក្ខណៈពិសេសវិញគឺមិនចាញ់គេនោះទេ។ លោកក៏បានរំពឹងផងដែរថា អតិថិជនរបស់ខ្លួននឹងចាប់អារម្មណ៍ ហើយពេញចិត្តនូវអ្វីដែលថ្មីនេះ។
បើតាមការឲ្យដឹងពីក្រុមហ៊ុន BMW រថយន្ត Mini ថ្មីនេះ មានតម្លៃចាប់ពី ១៣.៥០០អឺរ៉ូឡើងទៅ ព្រោះថាវាជារថយន្តស៊េរីទំនើបមួយសម្រាប់ចុងឆ្នាំ ២០១៣ និងដើមឆ្នាំ ២០១៤៕
មតិយោបល់