នាយកដ្ឋានព័ត៌មានវិទ្យា៖ កន្លងមកក្រុមការងារសង្កេតឃើញលើបណ្តាញអ៊ីនធឺណិត និងទទួលបានសេចក្តីរាយការណ៍ពីសំណាក់បងប្អូនប្រជាពលរដ្ឋជាបន្តបន្ទាប់ អំពីបទល្មើសអ៊ីនធឺណិតថ្មីៗ ប្លែកៗ និងមួយចំនួនផ្សេងទៀត ជាប្រភេទបទល្មើសដែលធ្លាប់បានកើតឡើងកន្លងមក។
ថ្ងៃនេះក្រុមការងារបច្ចេកទេស សូមធ្វើការចែករំលែកនូវវិធីសាស្ត្រមួយចំនួន ជាជំនួយស្មារតីជូនបងប្អូនប្រជាពលរដ្ឋទូទៅ ដើម្បីអនុវត្តបង្ការទប់ស្កាត់ និងការពារខ្លួនកុំឱ្យក្លាយជាជនរងគ្រោះនៃបទល្មើសឆបោកប្រាក់ ដោយប្រើប្រាស់មធ្យោបាយបច្ចេកវិទ្យាអ៊ីនធឺណិត ជាសង្ខេបជូនដូចខាងក្រោម៖
ល្បិចកលអូសទាញទូទៅរបស់ជនខិលខូច៖
– ជាទូទៅជនខិលខូចតែងតែអូសទាញជនរងគ្រោះ ដោយប្រើប្រាស់វិធីសាស្ត្រផ្តល់ជូននូវប្រយោជន៍ហិរញ្ញវត្ថុ សម្ភារៈ កិត្តិយស ឬអំណោយ ដែលមានតម្លៃ និងងាយស្រួលក្នុងការទទួលបាន ជាមួយនឹងលក្ខខណ្ឌងាយៗ។
– ល្បិចឆបោកមួយចំនួនជ្រកក្រោមស្លាកសញ្ញាក្រុមហ៊ុន ក្នុងទម្រង់ជំនួញបែបពីរ៉ាមីត ឬបណ្តាញនៃការលក់ជាប្រព័ន្ធ (Multi-level Marketing, Network Marketing, Paramid Selling)។
ប្រភព៖ នាយកដ្ឋានព័ត៌មានវិទ្យា

មតិយោបល់