បន្ទាប់ពីលេចឮនូវពាក្យចចាមអារ៉ាម នៅថ្ងៃចន្ទ ម្សិលមិញនេះ ក្រុមហ៊ុន LG Electronics បានបញ្ជាក់ឲ្យច្បាស់ថា LG នឹងបង្ហាញស្មាតហ្វូនអេក្រង់កោង មានន័យថា អាចពត់ពេនបាន នៅខែវិច្ឆិកា។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Reuters។
ប្រភពដដែលបានបញ្ជាក់ថា ស្មាតហ្វូនអេក្រង់កោងនេះ មានទំហំអេក្រង់ ៦អ៊ីង សម្រាប់ព័ត៌មានផ្សេងទៀតមិនត្រូវបានបង្ហើបឲ្យដឹងឡើយ។
ស្របពេលជាមួយគ្នានេះ ក៏មានព័ត៌មានលេចឮផងដែរថា ស្មាតហ្វូនអេក្រង់កោងរបស់ Samsung នឹងបង្ហាញខ្លួននៅក្នុងពេលឆាប់ៗនេះផងដែរ ពោលអាចនៅក្នុងសប្ដាហ៍នេះ។
កាលពីខែមុន ក្រុមហ៊ុន Samsung បាននិយាយថា ខ្លួនមានគម្រោងបង្ហាញអេក្រង់ប្លែកនៅក្នុងខែតុលា។
គួរបញ្ជាក់ផងដែរថា LG គឺជាក្រុមហ៊ុនផលិតទូរស័ព្ទធំលំដាប់ទី២របស់កូរ៉េ បន្ទាប់ពី Samsung ហើយការបង្កើតស្មាតហ្វូនអេក្រង់កោងនេះ គឺក្រុមហ៊ុនទាំងពីរមានគោលបំណងដូចគ្នា៕
មតិយោបល់