ព័ត៌មានជាតិ

ស្រី​ស្រស់​ប្រទេស​អង់​ហ្គោឡា មក​ជូ​ប Neymar ដល់​ក្លិប​

​កីឡាករ Neymar បើទោះបីជា​មាន​មិត្តស្រី​ក៏ដោយ ក៏​ប៉ុន្តែ​បាន​ធ្វើឲ្យ​មនុស្ស​ជាច្រើន​បាន​ច្រណែន​ជាមួយនឹង​កីឡាករ​រូបនេះ ដោយ​តែងតែមាន​អ្នកគាំទ្រ​ស្រីៗ​ជាច្រើន​ថត​នេះ ថត​នោះ​ដើម្បី​គាំទ្រ​។ ដោយ​ថ្មីៗ​នេះដែរ តារាបាល់ទាត់​សញ្ជាតិ​ប្រេ​ស៊ីល​របស់​ក្លិប Bacelona និង​ជា​កីឡាករ​អតីត​ក្លិប Santos ត្រូវបាន​តារា​ម៉ូ​ដែល​ដ៏​ល្បីល្បាញ​របស់​ប្រទេស អង់​ហ្គោឡា បានបង្ហាញ​រូបភាព​សិច​ស៊ី​ជា​ច្រើន​សន្លឹក និង​ថត​រួមគ្នា​ជាមួយ​នឹង​កីឡាករ Neymar ។​លើសពីនេះទៅទៀត ស្រី​ស្រស់​ស្បែក​ខ្មៅ Sharam Diniz បាន​ធ្វើដំណើរ​មក​កាន់ ពហុ​កីឡដ្ឋាន Nou Camp ដើម្បី​លើកទឹកចិត្ត​ការលេង និង សម្តែង​នូវ​ការកោតសរសើរ ផងដែរ​។​

​នៅលើ ទំព័រ ធ្វី​ត​ទ័​រ​របស់​នាង Sharam Diniz បាន​ធ្វី​ត​ថា “​បាន​ជួប Neymar និង​ឪពុក​របស់​គាត់ វា​គឺជា​កិត្តិយស​ណាស់​ដែល​បាន​ជួប​កំពូល​តារាបាល់ទាត់​រូបនេះ ដែល​ធ្វើឲ្យ​ខ្លួនឯង​មាន​មោទនៈភា​ព​ខ្លាំងណាស់​”​។​
​បញ្ជាក់​ផង​ដែរ​ថា សម្រាប់ Sharam Diniz ត្រូវបាន​គេ​ស្គាល់​ថា ជា​ស្រី​ស្រស់​ដែលមាន​ដើម​កំណើត​ពិត​ប្រាកដ ជា​ជនជាតិ​ព័រ​ទុ​ហ្គាល ហើយ​នៅ​ឆ្នាំ ២០១០ នាង​បាន​គ្រង​មកុដ​ពិភពលោក​ជា​លើកដំបូង ជាមួយនឹង World Supermodel ៕​
https://i1272.photobucket.com/albums/y389/domneng/2013-04/Lujan%20Zoo/SharamDiniz3_zps674a2779.jpeg
https://i1272.photobucket.com/albums/y389/domneng/2013-04/Lujan%20Zoo/SharamDiniz6_zpsdb8d94f1.jpeg
https://i1272.photobucket.com/albums/y389/domneng/2013-04/Lujan%20Zoo/SharamDiniz2_zps53940070.jpeg
https://i1272.photobucket.com/albums/y389/domneng/2013-04/Lujan%20Zoo/SharamDiniz5_zpsaa7653b1.jpeg
https://i1272.photobucket.com/albums/y389/domneng/2013-04/Lujan%20Zoo/SharamDiniz4_zpsc6300b14.jpeg
https://i1272.photobucket.com/albums/y389/domneng/2013-04/Lujan%20Zoo/SharamDiniz7_zps49d871e0.jpeg
https://i1272.photobucket.com/albums/y389/domneng/2013-04/Lujan%20Zoo/SharamDiniz1_zpsbdfc2365.jpeg
https://i1272.photobucket.com/albums/y389/domneng/2013-04/Lujan%20Zoo/SharamDiniz9_zps19c6f128.jpeg

មតិយោបល់