ទីក្រុង Crema ៖យោងតាមប្រភពព័ត៌មានទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ ដែលចុះផ្សាយនៅថ្ងៃទី ៧ ខែ តុលា ម្សិលមិញនេះបានឲ្យដឹងថាតាមប្រភពព័ត៌មានពីក្នុងស្រុកមួយបានឲ្យដឹងថាចំនួននៃយុវវ័យជនជាតិអ៊ីតាលីដែលកំពុងសិក្សាភាសាចិននិងសកម្មភាពដែលទាក់ទងជាច្រើនទៀតមានទំហំកាន់តែកើនឡើងនៅតាមបណ្តាវិទ្យាស្ថានសិក្សានានានៅក្នុងប្រទេសអ៊ីតាលី។
នៅឯវិទ្យាស្ថានបច្ចេកទេស Luca Pacioli ដែលស្ថិតនៅក្នុងតំបន់ឧស្សាហកម្មមមាញឺកបំផុតកម្មវិធីសិក្សាភាសាចិនដែលមាននិស្សិតចូលរួមប្រមាណ 156 នាក់នៅក្នុងចំណោមនិស្សិតសរុបនៅក្នុងវិទ្យាស្ថាន 1600 នាក់ត្រូវបានបើកពិធីសម្ភោធឡើងនាពេលថ្មីៗនេះ។នៅក្នុងរដ្ឋជាង 20 ទៀតរបស់អ៊ីតាលីភាសាចិននឹងបានត្រូវដាក់ឲ្យក្លាយជាវិញ្ញាសាប្រឡងចេញពីសាលានៅឆ្នាំក្រោយនេះហើយ។
មានសិស្សនិស្សិតជាច្រើនបាននិយាយថាពួកគេបានប្រើប្រាស់ពេលវេលាប្រមាណបីម៉ោងក្នុងមួយសប្តាហ៍ដើម្បីចំណាយលើថ្នាក់រៀនភាសាចិនហើយពួកគេជឿជាក់ថាវានឹងក្លាយជាភាសាអន្តរជាតិមួយដែលដើរតួសំខាន់ក្នុងការប្រាស្រ័យទាក់ទង់គ្នានៅក្នុងពិភពលោកនាពេលអនាគត់៕
មតិយោបល់