ព័ត៌មានសិល្បៈ និងកម្សាន្ត

Jinwoon សមាជិក 2AM វះកាត់​កជើង​បន្ទាប់ពី​គ្រោះថ្នាក់​ចរាចរណ៍

​អ្នកគ្រប់គ្រង​ផលិតកម្ម​បាន​និយាយថា សមាជិក 2AM លោក Jinwoon បាន​បំពេញ​ការវះកាត់ និង​ព្យាបាល ផ្នែក​កជើង​ខាងស្តាំ បន្ទាប់​រងរបួស ជាមួយនឹង​រថយន្ត ២៥ តោន​។​

​ថ្មីៗ​នេះដែរ ខាង​ផលិតកម្ម Big Hit Entertainment បាន​ផ្តល់​ព័ត៌មាន​ទាក់ទង​និង​តារា​ចម្រៀង Jinwoon ថា​បាន​បញ្ចប់​ការវះកាត់ កជើង ខាងស្តាំ​ង​បន្ទាប់​ពី​គ្រោះថ្នាក់​ចរាចរណ៍ កើតឡើង ។ លទ្ធផល​នៃ​ការវះកាត់ គឺ​មិន​ទាន់​បាន​ប្រកាស​ជា​ផ្លូវការ​នៅឡើយ​នោះទេ ប៉ុន្តែ​ខាង​គ្រូពេទ្យ បាន​និយាយថា Jinwoon ត្រូវការ​ពេល​សម្រាក និង​ទទួល​ការថែរក្សា​ពី​គ្រូពេទ្យ ដើម្បី​តាមដាន​ស្ថានភាព​របួស​។​
Jinwoon
​មុន​នេះ​ដែរ ខាង​ក្រុមហ៊ុន​បានប្រកាស ព័ត៌មាន​ថា Jinwoon បាន​ទទួល​រងគ្រោះថ្នាក់​ចរាច​រណ៍ នៅ​ថ្ងៃ​ទី ៦ ខែ ១០ ឆ្នាំ ២០១៣ វេលា​ម៉ោង ២៣ និង ៣០ នាទី ដែល​ជា​ម៉ោង​ក្នុងស្រុក​កូរ៉េ ។ តាម​ប្រភព​ព័ត៌មាន​បានឲ្យដឹងថា តារា​ចម្រៀង​រូប​នេះ បានរ​បួស​កជើង​ខាងស្តាំ និង​ហែក​សាច់​ជើង​ប្រវែង ១០ សង់ទីម៉ែត្រ ។ ហេតុការណ៍​ដ៏​អាក្រក់​ដែល​កើត​ឡើង​សម្រាប់​តារា​ចម្រៀង​រូប​នេះ បាន​កើតឡើង នៅលើ​ផ្លូវ​នា​ទីក្រុង​សេ​អ៊ូ​ល បន្ទាប់​ពី​វិល​ពី​ការសម្តែង និង​ត្រូវបាន​គេ​បញ្ចូនទៅ​កាន់​មន្ទីរពេទ្យ​កៀក​នោះ ៕

មតិយោបល់