ព័ត៌មានជាតិ

រកឃើញ​កម្មករ​ជីក​រ៉ែ 2 នាក់​ដែល​បាន​ជាប់​ខ្លួន​នៅ​ក្រោម​ដី​អស់​រយៈពេល 10 ថ្ងៃ​

​កម្មករ​រក​រ៉ែ​ពីរ​នាក់​ដែល​បាន​ជាប់​ខ្លួន​នៅ​ក្រោម​ដី​ជាង 10 ថ្ងៃ​ហើយ​នោះ​ត្រូវបាន​ក្រុម​ការងារ​ជួយ​សង្គ្រោះ​រំដោះ​ចេញ​កាលពី​ព្រឹក​មិញ​នេះ​ស្ថិតនៅ​តំបន់​ខេត្ត Shanxi ភាគ​ខាងជើង​នៃ​ប្រទេស​ចិន​។​
​ក្រុម​សង្គ្រោះ​បាន​ជួយ​កម្មករ​ទាំង​ពីរ​នាក់​នោះ​ចេញ​ពី​ក្រោម​ដី​បាន​នៅ​ម៉ោង​ប្រមាណ 3 ព្រឹក​នៅ​ក្នុង​តំបន់​ជីក​រក​រ៉ែ​របស់​ក្រុមហ៊ុន​ក្នុង​ស្រុង Shanxi Coking Coal Group Co.,ltd ហើយ​ត្រូវបាន​ប្រភព​ព័ត៌មាន​បញ្ជាក់ថា​មិន​មាន​បញ្ហា​ណា​ចោទ​ដល់​អាយុជីវិត​របស់​ពួកគេ​នៅឡើយ​។​ពួកគេ​កំពុង​ស្នាក់នៅ​មន្ទីរពេទ្យ​នៅ​ឡើយ​មក​ត្រឹម​ពេលនេះ​ហើយ​អ្វី​ដែល​ជា​ចម្ងល់​ថា​គេ​រស់រាន​ជីវិត​ដោយ​របៀប​ណា​នោះ​នៅ​មិនទាន់​មាន​របាយការណ៍​បញ្ជាក់​នៅឡើយ​ដែរ​ដោយ​នៅ​រងចាំ​ការនិយាយ​បកស្រាយ​ពី​ជនរងគ្រោះ​។​
​មនុស្ស 10 នាក់​ទៀត​នៅ​បន្ត​បាត់​ខ្លួន​នៅឡើយ​ក្នុងចំណោម 12 ដែល​បាន​ជាប់​ខ្លួន​នៅ​ក្រោម​ដី​ក្រោយ​ទឹកជំនន់​ដែល​បាន​វាយប្រហារ​ទៅលើ​តំបន់​នោះ​កាលពី​ថ្ងៃ​ទី 28 កញ្ញា​មកម្ល៉េះ​៕​
China

មតិយោបល់