ភ្នំពេញ៖វីដេអូឃ្លិបមួយ ដែលត្រូវបានគេចែកចាយតៗគ្នានៅលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក នៅពេលថ្មីៗនេះ កំពុងក្លាយជាប្រធានបទយ៉ាងក្តៅគគុកពីសំណាក់អ្នកលេងលើបណ្តាញអនឡាញមួយនេះ និងកំពុងរងការរិះគន់យ៉ាងចាស់ដៃផងដែរ។
ក្នុងវិដេអូឃ្លិបដែលមានរយៈពេល ៤ នាទី និង ០៨ វិនាទី នេះដែរ ដោយបង្ហាញពីសកម្មភាពទំនើងខុសច្បាប់ យ៉ាងអាក្រក់ជាទីបំផុត ខណៈដែលពិធីករក្នុងក្លិបរាត្រីមួយនោះ បង្កើតកម្មិវិធីកម្សាន្ត ឲ្យដៃគូស្នេហាដែលចូលកម្សាន្តក្នុងក្លិបនោះ នាំដៃគូថើបគ្នាយ៉ាងរោលរាលលើឆាក និងទទួលបានរង្វាន់ ។
ដោយឡែកសម្រាប់អ្នកលេងលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកដដែល បានធ្វើការ Comments យ៉ាងចាស់ដៃថា “ពេលនេះត្រឹមតែថើប បន្តិចទៀតនិងមានកម្មវិធី បង្ហើយតណ្ហាលើឆាកក៏ថាបាន” និងមានអ្នកខ្លះទៀត Comments យ៉ាងសុភាពថា ចង់កាត់ទៅអឹរ៉ុបអស់ហើយកូនខ្មែរ។
បញ្ជាក់ផងដែរ សម្រាប់វីដេអូឃ្លិបតាមដឹង ដែលឃើញស្តែងនៅក្នុងវីដេអូឃ្លិបស្រាប់តែម្តង គឺវាកើតឡើងនៅក្នុងក្លិបរាត្រី អតតី Spark កាលនៅដំណើរការ៕
ទស្សនាវីដេអូឃ្លិបដូចខាងក្រោមនេះ ៖
មតិយោបល់