ព័ត៌មានជាតិ

ជាងផ្សារដែកម្នាក់ ធ្លាក់ពីលើដំបូលឃ្លាំង ក្នុងការដ្ឋានសាងសង់បុរីមួយកន្លែង បណ្តាលឲ្យស្លាប់បាត់បង់ជីវិត

ភ្នំពេញ: កាលពីវេលាម៉ោង០៤និង០០នាទីថ្ងៃទី០៧ ខែមករា ឆ្នាំ២០២១ មានករណីមនុស្សធ្លាក់ពីលើដំបូលឃ្លាំង ក្នុងការដ្ឋានសាងសង់បុរីមួយកន្លែង បណ្ដាលឲ្យស្លាប់បាត់បង់ជីវិត នៅផ្លូវលំ ក្នុងភូមិព្រែកកំពិស សង្កាត់ព្រែកកំពិស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

សពជនរងគ្រោះឈ្មោះ អឿន ខ្ចង់ ហៅខ្យង ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរជាងផ្សារដែក ស្នាក់នៅកន្លែងកើតហេតុ (នៅលីវ) ស្រុកកំណើតភូមិប្រឡោះ ឃុំត្រពាំងព្រីង ស្រុកតំបែ ខេត្តត្បូងឃ្មុំ ។

ដំណើររឿង៖ តាមការអះអាងពីអ្នករួមការងារជាមួយ បានឲ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះ កំពុងធ្វើការមានមនុស្សចំនួន១៤នាក់ តាមជំនាញរៀងៗខ្លួន ក្រោយមកមេការបានទិញនំបុ័ងសាច់ចែកគ្នាហូប ហើយជនរងគ្រោះអង្គុយលើដំបូលប្រកស័ង្កសីដែក មិនទាន់បាញ់វីស ស្រាប់តែបាក់ធ្លាក់មកដីតែម្ដង បណ្ដាលឲ្យស្លាប់បាត់បង់ជីវិត នៅហ្នឹងកន្លែងកើតហេតុមួយរំពេច ។

សន្និដ្ឋានវាយតម្លៃ: ឆ្លងតាមការពិនិត្យវិគាគ ធ្វើកោសល្យវិច័យរបស់កម្លាំងការិយាល័យបច្ចេកទេសវិទ្យាសាស្រ្ត នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងលោកគ្រូពេទ្យអមសាលាដំបូងរាជធានីភ្នំពេញ ឧញ្ញ៉ាវេជ្ជបណ្ឌិត នង សុវណ្ណរ័ត្ន គឺជនរងគ្រោះស្លាប់ បណ្ដាលមកពីធ្លាក់ពីលើដំបូលពិតប្រាដកមែន ។

បច្ចុប្បន្នសពជនរងគ្រោះ យកទៅរក្សាទុកនៅវត្តស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ៕

មតិយោបល់