ព័ត៌មានជាតិ

ជន​ពីរ​នាក់​ដែល​រំលោភ និង​សម្លាប់​នាង​ត្រូវបាន​តុលាការ​ឥណ្ឌា​ផ្តន្ទាទោស​

​នៅ​ទីក្រុង Jamshedpur កាលពី​ថ្ងៃ​អង្គារ​ម្សិលមិញ​នេះដែរ តុលាការ​បាន​ធ្វើ​ការផ្តន្ទាទោស មនុស្ស​ពីរ​នាក់ ឲ្យ​ជាប់​ពន្ធនាគារ លើ​ករណី​ចាប់​រំលោភ និង​សំលាប់​ស្ត្រី​ម្នាក់ កាលពី​ឆ្នាំ ២០១០ ។​
DELHI_RAPE1-620x349
​ដោយឡែក​នៅក្នុង​អង្គ​សវ​ការ First Additional District Judge Satyaprakash Sinha បាន​ធ្វើ​ការសម្រេច​ផ្តន្ទាទោស លើ​ទណ្ឌិត Lal Bahadur Singh និង Vijay Chauhan កាលពី​ថ្ងៃ​ទី ៣ ខែ តុលា ដូចជា​ពិន័យ​ទឹកប្រាក់​ចំនួន ១ ម៉ឺន​រ៉ូ​ពី សម្រាប់​ម្នាក់ៗ​ផងដែរ​។​ប៉ុន្តែ​ក្នុង​ករណី​ពួកគេ​ទាំង​ពីរ​មិន​បាន​បង់ប្រាក់​ខាងលើ ពួកគេ​នឹង​ត្រូវ​បន្ថែម​ទោស ១ ឆ្នាំ​ទៀត ដែល​កម្រិត​ទោស ឡើងដល់ ៨ ឆ្នាំ​។​

​បញ្ជាក់​ផង​ដែរ​ថា សម្រាប់​ជន​ទាំងពីរ​បាន សម្លាប់ នារី​ម្នាក់ និង​រំលោភ កាលពី​ថ្ងៃ​ទី ២៦ ខែ ធ្នូ ឆ្នាំ ២០១០ ស្ថិត​នៅ​ប្លក់ Potka ក្នុង​ប្រទេស​ឥណ្ឌា ដោយ​រំលោភ និង​សម្លាប់ នាង​លើ​រថយន្ត​ដឹក​ទំនិញ​មួយ រួច​យក​សាកសព​នាង​ទៅ​បោះចោល នៅលើ​ផ្លូវជាតិ National Highway 33 ក្នុង​តំបន់ Bhillaipahari ៕​

មតិយោបល់