ព័ត៌មានជាតិ

ម៉ាស៊ីន​រ៉េ​អា​ក់ទ័រ Yongbyon របស់​កូរ៉េ​ខាងជើង​បើក​ដំណើរការ​ឡើងវិញ​

​សេ​អ៊ូ​ល៖( 08/10/13 ) : ទីភ្នាក់ងារ​ស៊ើបអង្កេត​របស់​ទីក្រុង​សេ​អ៊ូ​ល​បានបញ្ជាក់​កាលពី​ថ្ងៃ​អង្គារ​ម្សិលមិញ​នេះ​ថា​សាធារណរដ្ឋ​កូរ៉េ​ខាងជើង​បាន​ដំណើរការ​ឡើងវិញ​នូវ​ម៉ាស៊ីន​រ៉េ​អា​ក់ទ័រ Yongbyon អស់​រយៈពេល​ប្រមាណ​ជិត 2 ខែ​ហើយ​។​
640_yongbyon-demolished
​ម៉ាស៊ីន​រ៉េ​អា​ក់ទ័រ​ដែល​មាន​កម្លាំង 5 មេហ្កា​វ៉ាត់​មាន​ទីតាំង​ស្ថិតនៅ​ចម្ងាយ 90 គីឡូម៉ែត្រ​ភាគ​ខាងជើង​នៃ​ទីក្រុង​ព្យុងយ៉ាង​ត្រូវបាន​គេ​សង្កេតឃើញ​ថា​បាន​ដំណើរការ​ឡើងវិញ​តាំងពី​ខែសីហា​មកម្ល៉េះ​។​ទីភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​របស់​កូរ៉េខាងត្បូង​បាន​ធ្វើ​សេចក្តីរាយការណ៍​នេះ​ហើយ​បាន​ធ្វើឲ្យ​មាន​កិច្ចប្រជុំ​មួយ​នៅក្នុងស​ភា​ជា​តិ​ជាមួយនឹង​ក្រុមប្រឹក្សា​ច្បាប់​លើ​បញ្ហា​នេះ​។​

​គួរ​បញ្ជាក់​ផង​ដែរ​ថា​ម៉ាស៊ីន​រ៉េ​អា​ក់ទ័រ​ដែល​មាន​កម្លាំង 5 មេហ្គា​វ៉ាត់​នេះ​អាចផ​លិតជាតិ​អ៊ុយរ៉ា​ញ៉ូម​បានសម្រាប់​ប្រតិបត្តិកា​រ​ផលិត​អាវុធ​នុយក្លេអ៊ែ​រ​របស់​កូរ៉េខាងជើង​។​ម៉ាស៊ីន​រ៉េ​អា​ក់ទ័រ​Yongbyon ធ្លាប់​ត្រូវបាន​ផ្អាក​ដំណើរការ​ចាប់តាំងពី​ឆ្នាំ 2007 ក្រោយ​កិច្ចប្រជុំ​ពិភាក្សា 6 ភាគី​អន្តរជាតិ​រួចមក​។​នៅ​មិនទាន់​មាន​របាយការណ៍​ឬ​សេចក្តី​ឆ្លើយតប​ណាមួយ​ពី​សំណាក់​កូរ៉េខាងជើង​នៅឡើយ​៕​

មតិយោបល់