គ្រូបង្វិកក្រុមជម្រើសជាតិប៊ែលស៊ិក Marc Wilmots បានបញ្ជាក់កាលពីពេលថ្មីៗនេះថាកីឡាករខ្សែបម្រើប្រយុទ្ធឈុតធំរបស់បិសាចក្រហម Marouane Fellaini នៅតែស្ថិតក្នុងជម្រើស 11 នាក់តំបូងរបស់ក្រុមជម្រើសជាតិដដែលក្នុងការប្រកួតជម្រុះពានរង្វាន់ពិភពលោកនេះបើទោះបីជារបួសកដៃរបស់កីឡាកររូបនេះនៅមិនទាន់ជាសះស្បើយនៅឡើយ។
Fellaini បានខកខានលេងឲ្យបិសាចក្រហម Manu United ដែលបានយកឈ្នះលើក្រុមបាតតារាង Sunderland កាលពីថ្ងៃសៅរ៍ដោយសាររបួសកដៃដែលកើតឡើងនៅពេលកំពុងហ្វឹកហាត់ប៉ុន្តែកីឡាករអតីតក្រុម Everton រូបនេះនឹងចូលលេងឲ្យក្រុមជម្រើសជាតិដដែលនៅក្នុងជំនួបជាមួយប្រទេសក្រូអាតនិងវែល។
ជ័យជម្នៈជាមួយនឹងក្រូអាតនឹងក្លាយជាលទ្ធផលមួយដែលប្រកាសពីសមាសភាពចូលរួមប្រកួតយកពានរង្វាន់ពិភពលោកនៅប្រទេសប្រេស៊ីលនាឆ្នាំក្រោយតែម្តង។គួរបញ្ជាក់ផងដែរថាក្រុមជម្រើសជាតិប៊ែលស៊ិកកំពុងស្ថិតក្នុងចំណាត់ថ្នាក់ទី 6 ក្នុងតារាង World FIFA ៕
មតិយោបល់