ព័ត៌មានជាតិ

Ford ៖ ការលក់​រថយន្ត​នៅក្នុង​ប្រទេស​ចិន​កើនឡើង​៦១% ធៀប​ដើមឆ្នាំ​

​ក្រុមហ៊ុន​ផលិត​រថយន្ត​របស់​អា​មេរិក Ford Motor Co (Ford) បាន​និយាយ​នៅ​ថ្ងៃ​ទី​០៩​ខែ​តុលា​នេះ​ថា ខ្លួន​បាន​ផលិត​រថយន្ត​បាន​ចំនួន ៩៦.១១១​គ្រឿង​នៅ​ក្នុង​ប្រទេស​ចិន​កាលពី​ខែ​មុន ដែល​បាន​កើនឡើង ៦១​ភាគរយ​ពី​ដើមឆ្នាំ ដោយសារតែ​មាន​រថយន្ត​ថ្មី​ច្រើន​នៅក្នុង​ប្រទេស​។​
Ford
​ដោយ​មាន​ការ​កំណែទម្រង់ ពង្រីក​តំបន់​ចែកចាយ បន្ថែម​ក្រុមការងារ និង​គុណភាព​នៃ​ផលិតផល បាន​ធ្វើឲ្យ Ford ទទួលបាន​ភាពជោគជ័យ​ខ្ពស់ ហើយ​អតិថិជន​របស់ Ford គឺ​មាន​សុវត្ថិភាព​ក្នុង​ការបើកបរ​។ នេះ​ជា​សម្ដី​របស់ John Lawler អគ្គនាយក និង​ជា​នាយក​ប្រតិបត្តិ Ford ប្រចាំ​ប្រទេស​ចិន​បាន​ថ្លែង​ឲ្យដឹង​។​
​នៅក្នុង​រយៈពេល ៩​ខែ​ដំបូង​នៃ​ឆ្នាំ ២០១៣​នេះ Ford លក់​រថយន្ត​បាន ៦៤៧.៨៤៩​គ្រឿង​នៅ​ក្នុង​ប្រទេស​ចិន ដោយ​កើនឡើង ៥១​ភាគរយ​៕​

មតិយោបល់