រាជធានីភ្នំពេញ៖ នាថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៤ មានគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេស ០៨លើក (យប់ ០៣លើក), មានមនុស្សស្លាប់ ០៣នាក់ (ប្រុស) និង មានមនុស្ស របួសធ្ងន់ ០៧នាក់(ស្រី ០២នាក់) និង របួសស្រាល ០២នាក់ (ប្រុស) ។
ក្នុងគ្រោះថ្នាក់ចរាចរណ៍ទាំង ០៨លើក បានបង្កឲ្យខូចខាតយានយន្តសរុប១៣គ្រឿង ក្នុងនោះម៉ូតូ ០៧គ្រឿង , រថយន្តធុនតូច ០៤គ្រឿង, រថយន្តធុនធំ ០១គ្រឿង និងយានផ្សេងៗ ០១គ្រឿង ។ ប្រភពខាងលើឲ្យដឹងបន្តទៀតថាមូលហេតុ ដែលបណ្តាលឲ្យមានគ្រោះថ្នាក់ គឺបណ្តាលមកពីល្បឿន ០៤លើក,ប្រជែងគ្រោះថ្នាក់ ០២លើក, បត់គ្រោះថ្នាក់ ០១លើក, ស្រវឹង ០១លើក ក្នុងនោះជិះម៉ូតូគ្រោះថ្នាក់មិនពាក់មួក ១០នាក់ (យប់ ០៦ នាក់) ។
រថយន្តដែលត្រូវផាកពិន័យនៅអង្គភាពប្រចាំថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៤នេះ សរុបចំនួន ៤៨៧គ្រឿង ក្នុងនោះមាន រថយន្តទេសចរណ៍គ្រួសារ ៥៣គ្រឿង រថយន្តដឹកអ្នកដំណើរធុនតូច ២០៤គ្រឿង រថយន្តដឹកទំនិញធុនតូច ៦៩គ្រឿង រថយន្តដឹកទំនិញធុនធំ ១៦១គ្រឿង ។ រថយន្តទាំងអស់ត្រូវបានបង់ប្រាក់ពិន័យរួចនៅស្នងការដ្ឋាននគរបាលខេត្ត ៤៨៧គ្រឿង ៕
មតិយោបល់