ភ្នំពេញៈ (ព័ត៌មានបឋម) នៅវេលាម៉ោង១២ និង៤០នាទីរសៀលថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១ ស្ថិតនៅក្នុងភូមិទ្រា២ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មានករណីព្រះសង្ឃមួយអង្គ បានដាច់ចិត្តធ្វើអត្តឃាតដោយចងកសម្លាប់ខ្លួន បណ្តាលឲ្យបាត់បង់ជីវិត ។
សពព្រះសង្ឃរងគ្រោះមានព្រះនាម សួន ស៊ីនិច អាយុ២០ព្រះវស្សា ។ ករណីព្រះសង្ឃធ្វើអត្តឃាតខាងលើនេះ មិនទាន់ដឹងមូលហេតុពិតប្រាកដនូវឡើយ ។
ក្រោយពេលកើតហេតុ សាច់ញាតិបានមកដល់ស្រែកទ្រហោយំ រហូតដល់សន្លប់បាត់ស្មារតី ។ វត្តមានកម្លាំងសមត្ថកិច្ចជំនាញ នៅក្នុងមូលដ្ឋានបានចុះទៅពិនិត្យ ធ្វើកោសល្យវិច្ច័យសព ។ បន្ទាប់ពីពិនិត្យរួចរាល់ សមត្ថកិច្ចបានធ្វើកំណត់ហេតុ ប្រគល់សាកសពទៅឲ្យសាច់ញាតិយកធ្វើបុណ្យតាមប្រពៃណី ។
សម្រាប់ព័ត៌មានលម្អិតក្រុមការងារ Post Nesw នឹងផ្សាយជូនបន្តនៅពេលក្រោយទៀត ៕
មតិយោបល់