ព័ត៌មានជាតិ

Iron Man នឹង​អាច​ក្លាយជា​ការពិត​សម្រាប់​ប្រើប្រាស់​ក្នុង​កម្លាំង​ទ័ព​ពិសេស​របស់​អាមេរិក​

​នៅ​មិនទាន់​ច្បាស់​ក៏​ដោយ​ថា​លោក William McRaven ប្រធាន​កម្លាំង​ប្រតិបត្តិការ​ពិសេស​របស់​អាមេរិក​ជា​អ្នក​ចូលចិត្ត​ទស្សនា​រឿង Iron Man តែ​លោក​តែងតែ​លើកឡើង​ជា​រឿយៗ​ថា​គាត់​តែងតែ​មាន​គំនិត​ក្នុង​ការបង្កើត​ឯកសណ្ឋាន​ពិសេស​ដែល​អាចឲ្យ​កម្លាំង​ទាហាន​ម្នាក់ៗ​អាច​ប្រើប្រាស់​ក្នុង​ការប្រយុទ្ធ​ជាមួយ​សត្រូវ​។​លោក​គ្រាន់តែ​និយាយថា​វា​អាច​មាន​សមត្ថភាព​ពិសេស​ក្នុង​ការការពារ​គ្រាប់​ពី​ការបាញ់ប្រហារ​ពី​ស​ត្រូវចឹងតើ​វាមាន​ខុសអី​ពី​មនុស្ស​យន្ត Iron Man នៅក្នុង​កុន​ទៅ​?
iron-man-jan-23
​នៅក្នុង​ជំនួប​មួយ​កាលពី​ខែ​មុន​នៅ​រដ្ឋ Florida ជាមួយ​អ្នក​តំណាង​ក្រសួង​ការពារជាតិ​លោក William បានលើកឡើង​ពី​គំនិត​នៃ​ការបង្កើត​កម្មវិធី​មួយ​ដែល​អាច​ផលិត​ឯកសណ្ឋាន​មួយ​ប្រភេទ​ដែល​នឹង​ត្រូវ​ហៅថា Tactical Assaut Light Operator Suit ឬ TALOS ដែល​ជា​ប្រព័ន្ធ​អាវុធ​បំពាក់​លើ​រាងកាយ​មនុស្ស​បាន​ហើយ​អាច​ធ្វើ​អ្វីៗ​បាន​ច្រើន​យ៉ាង​ដូចជា Iron Man នៅក្នុង​ភាពយន្ត​ដូចគ្នា​ដូច​ជា​ការ​បាញ់​ដោយ​គ្រាប់កាំភ្លើង ការការពារ​ខ្លួន​ពី​ការផ្ទុះ​គ្រាប់​ហើយ​វា​ក៏​អាច​ធ្វើ​ឲ្យ​អាច​មើលឃើញ​នៅ​ទី​ងងឹត​ផងដែរ​៕​
ទស្សនាវីដេអូឃ្លិបដូចខាង​ក្រោមនេះ​៖

មតិយោបល់