ព័ត៌មានជាតិ

ជនសង្ស័យម្នាក់រំលោភ សេពសន្ថវៈលើក្មេងស្រីបានសម្រេច៣លើកទើបបែកធ្លាយត្រូវសមត្ថកិច្ចឃាត់ខ្លួន

បាត់ដំបងៈ យោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា កម្លាំង នគរបាល ស្រុក ថ្មគោល បាន ស្រាវជ្រាវ ឃាត់ខ្លួន យុវជន ម្នាក់ ពាក់ព័ន្ធ ករណី រំលោភ សេពសន្ថវៈ លើ ក្មេង ស្រី នៅ ចំណុច ប្រឡាយ អូរ តា ជួន ស្ថិត ក្នុង ក្រុម ទី ២៥ ភូមិ ប្រគាប ឃុំ រូង ជ្រៃ ស្រុក ថ្មគោល នៅ ថ្ងៃ ទី ១៧ ខែមីនា ឆ្នាំ ២០២១ វេលា ម៉ោង ១២ និង ៣០ នាទី ។

ជនសង្ស័យ ឈ្មោះ ហម កែវ ឡាយ ភេទ ប្រុស អាយុ ២៣ ឆ្នាំ រស់នៅ ភូមិ ប្រគាប ឃុំ រូង ជ្រៃ ស្រុក ថ្មគោល បាន ចាប់រំលោភ សេពសន្ថវៈ ទៅ លើ ជន រង គ្រោះ ឈ្មោះ ច . ស ជ អាយុ ១៣ ឆ្នាំ រស់នៅ ភូមិ – ឃុំ កើតហេតុ ខាងលើ រហូត បាន សម្រេច ចំនួន ០៣ លើក លើក ទី ០១ ៖ នៅ ថ្ងៃ ទី ខែ មិន ចាំ ក្នុង ឆ្នាំ ២០១៩ នៅ ចំណុច វាលស្រែ ប្រឡាយ ស្វាយ អា ស្ថិត ក្នុងភូមិ ប្រគាប ឃុំ រូង ជ្រៃ ស្រុក ថ្មគោល បាន សម្រេច ០១ ដង ។ លើក ទី ០២ ៖ នៅ ថ្ងៃ ទី ខែ មិន ចាំ ក្នុង ឆ្នាំ ២០២០ នៅ ចំណុច ក្បែរ ស្រះ ខាងកើត សាលា បឋម សិក្សា ប្រគាប ក្នុងភូមិ ប្រគាប ឃុំ រូង ជ្រៃ ស្រុក ថ្មគោល បាន សម្រេច ០១ ដង និង លើក ទី ០៣ ៖ នៅ ថ្ងៃ ទី ១៧ ខែមីនា ឆ្នាំ ២០២១ វេលា ម៉ោង ១២ និង ៣០ នាទី នៅ ចំណុច ក្នុង ប្រឡាយ អូរ តា ជួន ក្នុងភូមិ ប្រគាប ឃុំ រូង ជ្រៃ ស្រុក ថ្មគោល បាន សម្រេច ចំនួន ០១ ដង ។

ករណី នេះ ជនសង្ស័យ ត្រូវ បាន កម្លាំង នគរបាល ស្រុក កសាង សំណុំរឿង បញ្ជូន ទៅ ការិយាល័យ ជំ នា ញ នៃ ស្នងការដ្ឋាន នគរបាល ខេត្ត ដើម្បី ចាត់ការ បន្ត តាម នីតិវិធី ៕

 

មតិយោបល់