ព័ត៌មានជាតិ

អាល្លឺម៉ង់​​កោះហៅ​អគ្គរដ្ឋទូត​កូរ៉េខាងជើង​មក​សាកសួរ​ដើម្បីឲ្យអ​ស់​ការព្រួយបារម្ភ​

​ប៊ែក​ឡាំង​: កាលពី​ថ្ងៃ​សុក្រ​ម្សិលមិញ​នេះ​ក្រសួងការបរទេស​របស់​អាល្លឺ​ម៉ង់​បាន​កោះហៅ​និង​សាកសួ​រព័ត៌​មាន​ពី​អគ្គរដ្ឋទូត​របស់​កូរ៉េខាងជើង​ស្តីពី​ស្ថានភាព​តានតឹង​ដែល​បន្ត​ដល់​ការព្រួយបារម្ភ​របស់ខ្លួន​។​

​រដ្ឋាភិបាល​ក្រុង​ប៊ែក​ឡាំង​បាន​កំពុង​បន្ត​ការពិភាក្សា​ជាមួយនឹង​ដៃគូ​សហគមន៍​អឺរ៉ុប​ដើម្បី​ផ្តល់​ការ​ព្រឹក្សា​និង​ការដោះដូរ​យោបល់​គ្នា​លើ​ការសម្រេច​ចិត្ត​និង​ការទទួលខុសត្រូវ​ជា​រួម​ណា​មួយ​លើ​បញ្ហា​នេះ​។​

​ភាព​តានតឹង​ដែល​បាន​ចាប់ផ្តើម​កាន់តែខ្លាំង​ឡើង​នៅ​ពេល​ក្រោយពេល​កូរ៉េខាងជើង​ធ្វើការ​តេស្ត​សាកល្បង​សមត្ថភាព​នុយក្លេអ៊ែរ​របស់​ខ្លួន​លើក​ទី​បី​កាលពី​ថ្ងៃ​ទី​ 12 ​ខែ​កុម្ភះ​ក្នុង​ន័យ​ប្រឆាំង​នឹង​សមយុទ្ធ​យោធា​រួម​រវាង​អាមេរិក​និង​កូរ៉េ​ខាងត្បូង​ដោយ​ឡេស​ថា​ជា​ការគំរាមកំហែង​មកលើ​សុវត្ថិភាព​របស់​កូរ៉េ​ខាងជើង​ហើយ​ការ​ធ្វើ​តេស្ត​នេះ​គឺ​គោលបំណង​ពង្រឹង​នូវ​គុណភាព​ការពារ​ប្រទេស​ខ្លួន​ប៉ុណ្ណោះ​៕​
2013-04-06_100504

2013-04-06_1005252013-04-06_1005392013-04-06_100551

មតិយោបល់