ព័ត៌មានជាតិ

គ្រោះធម្មជាតិ! បំផ្លាញផ្ទះពលរដ្ឋ២៧ខ្នង និងមនុស្សរបួសធ្ងន់៥នាក់ នៅខេត្តឧត្តរមានជ័យ

ឧត្តរមានជ័យ: យោងតាមផេកក្រសួងធនធានទឹកនិងឧតុនិយម បានឲ្យដឹងថា កាលពីថ្ងៃទី៧ ខែមេសា ឆ្នាំ២០២០ នាពេលយប់ម្សិលមិញ មានភ្លៀងធ្លាក់លាយឡំ និងខ្យល់កន្រ្តាក់ បណ្ដាលឲ្យប៉ះពាល់ដល់ផ្ទះប្រជាពលរដ្ឋចំនួន២៧ខ្នង និងរបួសមនុស្ស០៥នាក់ ស្រី០៤ ករណីនេះស្ថិតនៅក្នុងភូមិត្នោត សង្កាត់បន្សាយរាក់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ ។

ករណីនេះបណ្តាលឲ្យស្រ្តី២នាក់រងរបួសធ្ងន់និង៣នាក់ផ្សេងទៀតរបួសស្រាល ដែលកំពុងសម្រាកព្យាបាលនៅឯមន្ទីរពេទ្យ ។ចំណែកសម្ភារ:ខូចខាតរួមមាន៖ ផ្ទះរបើកដំបូល ២០ខ្នង ធ្លាក់ពីជើងតាង ០៤ខ្នង ខូចខាតទាំងស្រុង០៣ខ្នង ម៉ូតូ០១គ្រឿង គោយន្តកន្រ្តៃ០១គ្រឿង ៕

មតិយោបល់