ព័ត៌មានជាតិ

ទឹកដូង ជួយ​ព្យាបាល​ជំងឺ​ច្រើន​មុខ​

​ទឹកដូង សម្បូរ​ដោយ​ជាតិ​គ្លុយកូស ដែល​រាងកាយ​ស្រូប​យក​ទៅ​ប្រើប្រាស់ បាន​ដោយ​ងាយ​។ ក្រៅពីនេះ វា​ជា​ផ្លែ​ឈើ​ដែល​មាន​ជាតិ​ទឹក​ច្រើន អាច​ជួយ​ព្យាបាល​ជំងឺ នៅពេល​ដែល​រាងកាយ​បញ្ចោ​ញ​ជាតិ​អាស៊ីដ​ច្រើនពេក ជា​ថ្នាំ​ប៉ូវ​កម្លាំង ប៉ូវ​សរសៃឈាម ព្យាបាល​ឆ្អឹង​។

សម្រាប់​ជនជាតិ​ចិន ទឹកដូង មាន​គុណសម្បត្តិ ក្នុងការ​កម្ចាត់​ព្រូន អៀន ជួយ​បញ្ចោ​ញ​ជាតិពុល និង​លាងជម្រះ​រាងកាយ ដែល​ធ្វើឱ្យ​រាងកាយ​មាន​សមតុល្យ ឡើងវិញ​។​

​សម្រាប់​អ្នកជំងឺ​ដែល​ក្អួតចង្អោរ និង​រាក​ក្នុងពេល តែមួយ អាច​ផឹក​ទឹកដូង ដើម្បី​ជួយ​ឲ្យ​រាងកាយ​អាច​ស្រូប​យក​ជាតិ​គ្លុយកូស ទៅប្រើ​ភ្លាមៗ​ទេ​។ ទឹកដូង ជា​ភេសជ្ជៈ​ពី​ធម្មជាតិ​ដែល​គ្មាន​គ្រោះថ្នាក់ អាច​ផឹក​បាន រាល់ថ្ងៃ គ្រប់​ភេទ គ្រប់​វ័យ​៕

coconut-water

មតិយោបល់