កាលពីចុងសប្តាហ៍មុនសត្វក្តាន់ព៌ណសមួយក្បាលដែលរស់នៅក្នុងព្រៃ Belle Cote ក្នុងខេត្ត Nova Scotia នៃប្រទេសកាណាដា ត្រូវបានសម្លាប់ដោយបុរសបីនាក់ដែលដើរប្រមាញ់នៅទីនោះ បើយោងតាមប្រភពព័ត៌មាន Softpedia ដែលចុះផ្សាយនៅថ្ងៃទី ១០ ខែតុលា ឆ្នាំ ២០១៣ ។
បន្ទាប់ពីការសម្លាប់ហើយអ្នកប្រមាញ់ទាំងបីបានផ្តិតយករូបភាពរបស់ខ្លួនជាមួយនឹងសត្វក្តាន់ដែលបានស្លាប់ហើយនោះ បង្ហាះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមដើម្បីចែករំលែកឲ្យក្រុមគ្រួសារ ឬមិត្តភក្តិរបស់ពួកគេបានដឹង។ ប៉ុន្តែទង្វើបែបធ្វើឲ្យអ្នកលេងអ៊ើនធឺណេត រួមទាំងប្រជាជននៅក្នុងសហគមន៍នោះស្តីបន្ទោសពួកគាត់យ៉ាងខ្លាំង ព្រោះនេះគឹជាសត្វដ៏កម្រនឹងមាន ហើយពួកគាត់អាចប្រឈមមុខនឹងផ្លូវច្បាប់ថែមទៀត។
ដោយសារដឹងកំហុសរបស់ខ្លួនអ្នកប្រមាញ់ទាំងបីនាក់នោះបានប្រគល់សាកសព្វសត្វក្តាន់ទៅសហគមន៍ភាគតិចវិញ ហើយក៏បានសុំអភ័យទោសនូវទង្វើដែលពួកគេបានធ្វើមកលើសត្វជាទីគោរពរបស់សហគមន៏នេះ។
Ecorazzi បាននិយាយថាសត្វក្តាន់ពណ៌សស្ថិតនៅក្រោមការការពារពីសហគមន៍ជនជាតិដើមភាគតិចនៅក្នុងខេត្ត Nova Scotia ដែលពួកគេជឿជាក់ថានេះគឺសត្វដ៏ពិសិដ្ឋបំផុត៕
ព័ត៌មានជាតិ
មតិយោបល់