ព័ត៌មានជាតិ

ម៉ូតូ៣គ្រឿងពន្លះគ្នា បណ្ដាលស្លាប់២នាក់និងរបួសធ្ងន់ម្នាក់ នៅក្រុងកំពង់ឆ្នាំង

កំពង់ឆ្នាំង: កាលពីវេលាម៉ោង ៩ និង ៣០នាទី ថ្ងៃទី២៦ ខែកុម្ភ: ឆ្នាំ២០២០ ត្រង់ចំណុចជិតបន្ទាយចាន់សារិ ស្ថិតក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង រវាងម៉ូតូ៣គ្រឿងបុកគ្នា បណ្ដាលឲ្យស្លាប់២នាក់ និងរបួសធ្ងន់១ម្នាក់។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះដល់ទីតាំងធ្វើការវាស់វែងយកវត្ថុតាងទៅរក្សាទុកនៅអធិការដ្ឋាននគរបាល ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ចំណែកអ្នករបួសបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ៕

មតិយោបល់