ព័ត៌មានជាតិ

កីឡា Nude Olympic ដ៏​ប្លែក នៅ​អូស្ត្រាលី​តម្រូវ​ឲ្យ​អ្នកចូលរួម​ស្រាត​

​អូស្ត្រាលី​៖​ដូចជា​មិនយូរប៉ុន្មាន​នោះទេ មាន​សារព័ត៌មាន​បរទេស​នា​នា បាន​ចុះ​ផ្សាយ​ឲ្យដឹងថា មាន​មនុស្ស​ជាង ៣០០ នាក់ បាន​ធ្វើ​ការប្រកួតប្រជែង​គ្នា ជាមួយនឹង កម្មវិធី Nude Olympic ដែល​ធ្វើឡើង​នៅ Maslin Beach នា​ភាគខាងត្បូង ក្នុង​ប្រទេស​អូស្ត្រាលី​។ ​កម្មិវិធី Nude Olympic ជា​កម្មវិធី​ប្រចាំ​ឆ្នាំ ដោយ​ធ្វើឡើង​នៅ​ខែ មករា ក្នុង​តំបន់​ខាងលើ​តែម្តង​។​
Nude Olympic
​ក្នុង​ការចូលរួម​នេះ​ដែរ គេ​មិន​ប្រកាន់​វ័យ​នោះទេ ដោយ​ត្រូវ​ចូលរួម​ស្រាត ក្រោម​ពន្លឺ​ថ្ងៃ​នៅ​លើ​ឆ្នេរ​ខ្សាច់ Maslin Beach ដោយ​មាន​វិញ្ញាសា​ជាច្រើន​ដូចជា រត់​លើ​ឆ្នេរ​ខ្សាច់ និង លោត​បាវ​ដោយ​កាយ​អាក្រាត​ជាដើម​។​

Sharon Rich ដែល​ជា​អ្នកទស្សនា នៅ Maslin Beach បាន​និយាយថា ការប្រកួតប្រជែង​នេះ ពិតជា​អស្ចារ្យ​ណាស់ និង​កំប្លែង​ទៀត ដោយ​មើលទៅ​មនុស្ស​ទាំងអស់​នោះ មាន​អារម្មណ៍​ស្រស់ស្រាយ​ក្នុងស្ថានភាព​អាក្រាត​។​ដោយឡែក​សម្រាប់​ក្មេងៗ មិន​ត្រូវ​អនុញ្ញាតិ ឲ្យនៅ​ទីនោះ​ឡើយ​។​ម្យ៉ាងវិញទៀត វា​បង្កើត​ភាព​ជិតស្និទ្ធ​រវាង​មនុស្ស និង​មនុស្ស​ទៀតផង​៕​

មតិយោបល់