ព័ត៌មានជាតិ

សិង្ហ​បុរី​ចង់​ទិញ​រ៉ា​ដា AN/TPQ-53 (V) ពី​អាមេរិក

​សិង្ហ​បុរី​៖​កងទ័ព​របស់​ប្រទេស​សិង្ហ​បុរី​នឹង​ទិញ រ៉ា​ដា​ចល័ត AN/TPQ-53 (V) ចំនួន ៦ ពី​សហរដ្ឋអាមេរិក ក្នុងតម្លៃ 179 លាន​ដុល្លារ​។​
​តាម​ប្រភព​ព័ត៌មាន Defense Weekly បានឲ្យដឹងថា ប្រសិនបើ ការទិញ​ដូរ​អាច​ធ្វើ​ទៅ​រួច​នោះ ប្រទេស​សិង្ហ​បុរី នឹង​ក្លាយជា​អតិថិជន ដំបូង​របស់​អន្តរជាតិ ក្នុង​ការទិញ AN/TPQ-53 (V) ដែល​ជា​ឧបករណ៍ ដែល​អាមេរិក​បាន​ដំណើរការ​នៅ​អ៊ីរ៉ាក់ និង អាហ្គានិស្ថាន កាលពី​ឆ្នាំ ២០១០​។​
Radar
AN/TPQ-53 ត្រូវ​បាន​អភិវឌ្ឍន៍​ឡើង​ដោយ លោក Lockheed Martin ដែល​បាន​ធ្វើការ​សហប្រិតិបត្តិការ ជាមួយនឹង​ក្រសួង​ការពារ​ជាតិ​ដ៏​ល្បី​របស់​អាមេរិក ។ ឧបករណ៍​រ៉ា​ដា​ចល័ត​នេះដែរ វា​អាច​ចាប់​គោលដៅ​សញ្ញា​របស់​សត្រូវ ជាពិសេស​គឺ​កាំភ្លើង​ធំ និង​មី​ស៊ី​ល ដែល​សត្រូវ​បាញ់​តប​មក​វិញ​នោះ​។​

​ប្រភព​ព័ត៌មាន​របស់ Dsca បាន​ថ្លែងឲ្យដឹងថា ប្រទេស​សិង្ហ​បុរី បាន​ធ្វើ​ការស្នើរ​សុំ ឲ្យ​ប្រភេទ​រ៉ា​ដា​នេះ មាន​សមត្ថភាព​វិភាគ ១២០ ដឺ​ក្រេ ដើម្បី​កាត់បន្ថយ​ការវាយប្រហារ ដោយផ្ទាល់ និង​ការផ្តល់​ព័ត៌មាន​ពី​ការ​វា​លុក​ផងដែរ​។​
​ប្រពន្ធ AN/TPQ-53 នេះ​ដែរ​វា​រួម​បញ្ជូ​ល ដោយ​មាន​រថយន្ត​ធន់​មធ្យម​ចំនួន ពីរ ដោយ​អាច​ផ្ទុក​ទំងន់ ៥ តោន ។ ក្នុង​រថយន្ត​ពីរ​នេះដែរ តម្រូវឲ្យ​មនុស្ស​ពីរ​នាក់ អង្គុយ​បញ្ជា ៕​

មតិយោបល់