ប្រភពព័តមានបរទេសមួយដែលចុះផ្សាយនៅថ្ងៃទី ១៣ ខែតុលា ឆ្នាំ ២០១៣ បានឲ្យដឹងថា លោក Ray Brown ជាអ្នកធ្វើការនៅមជ្ឍមណ្ដុះគ្រាប់ពូជរុក្ខជាតិនៅក្នុងទីក្រុង Newton Abbot ស្រុក Devon ប្រទេសអង់គ្លេសមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅពេលដែលមានភ្ញៀវម្នាក់បានផ្ញើរគ្រាប់ពូជមួយកញ្ចប់មកមជ្ឍមណ្ឌល់របស់គាត់។ នៅពេលដែលគាត់សាកល្បងដាំគ្រាប់ពូជនេះ មួយរយៈក្រោយមកក៏ទទួលបានផល ប៉ុន្តែផ្លែវាមានពណ៌ខ្មៅខុសប្លែកពីប៉េងប៉ោះធម្មតាទៅវិញ។
វាត្រូវបានគេចាត់ទុកថាជាផ្លែឈឺប្រភេទថ្មីដែលដែលមាននៅប្រេទសអងគ្លេស ត្បិតតែសំបកវាមានពណ៌ខ្មៅក៏ពិតមែនតែសាច់របស់វាមានពណ៌ក្រហមដូចប៉េងប៉ោះធម្មតា។
ទោះបីជាយ៉ាងណាក៏ដោយលោក Brown មិនមានបំណងលក់ប៉េងប៉ោះពណ៌ខ្មៅនេះនៅលើទីផ្សារ ឬក្នុងផ្សារទំនើបទេ។
មានមនុស្សជាច្រើនជឿជាក់ថាសាកលកវិទ្យាល័យ Oregon នៃសហរដ្ឋអាមេរិកមានប៉េងប៉ោះប្រភេទនេះ ដែលបានមកពីបច្ចេកទេសក្នុងការកែប្រែហ្សែន ដំបូងគេយកប៉េងប៉ោះពណ៌ខ្មៅនឹងព៌ណស្វាយបង្កាត់គ្នាចេញជាពណ៌ខ្មៅ ប៉ុន្តែមានតិចតួចបំផុតដែលមានពណ៌ក្រហម។
ដោយសារតែមានការកែប្រែហ្សែននៃប៉េងបោះបញ្ចូលគ្នាបែបនេះធ្វើឲ្យវាមានសមាសធាតុប្រឆាំងនូវជំងឺមហារីក រួមទាំងទឹកនោមផ្អែម នឹងជំងឺធាត់។ ប៉េងបោះពណ៌ខ្មៅត្រូវបានទាក់ទាញការយកចិត្តទុកដាក់បំផុតពីអ្នកវិទ្យាសាស្ត្រ នៅពេលដែលពួកគេបានរកឃើញផលប្រយោជន៍ដ៏អស្ចារ្យនៅក្នុងការពិសោធន៍របស់សហរដ្ឋអាមេរិក៕
មតិយោបល់