ព័ត៌មានជាតិ

ទិដ្ឋភាព​ដ៏​គួរឲ្យ​សង្វេក​បន្ទាប់​ពី​ព្យុះប​ក់​បោក​នៅ​ប្រទេស​ឥណ្ឌា​

​ថ្ងៃទី ១៤ ខែតុលា​ឆ្នាំ ២០១៣ ប្រភព​ព័ត៌មាន​បរទេស​មួយ​បានឲ្យដឹងថា បន្ទាប់​ពី​ព្យុះ​បាន​បក់បោក​មក​លើ​ប្រទេស​ឥណ្ឌា​ធ្វើឲ្យ​មនុស្ស​ជាច្រើន​គ្មាន​ផ្ទះសម្បែង ហើយ​ធ្វើឲ្យ​គេ​ហដ្ឋារចនាសម្ព័នជា​ច្រើន​ត្រូវ​បាន​ខាតបង់​យ៉ាងដំណំ​។​

​ព្យុះ​ដ៏​ធំ​មិន​ដែល​កើតមាន​នៅ​ប៉ុន្មាន​ទសវត្ស​ចុង​ក្រោយ​នេះ បាន​ធ្វើឲ្យ​ផ្ទះ​ជាច្រើន​ត្រូវបាន​រលំ និង​បាក់​ស្រុត​ដី​ជាច្រើន​កន្លែង​ជា​ពិសេស​ទ្រព្យ​របស់​ប្រជាជន​នៅ​ទីនោះ​ត្រូវ​ហិន​ហាច​ជាច្រើន តែ​សំណាងល្អ​មនុស្ស​មួយ​លាន​នាក់​ដែល​រស់នៅ​ក្នុង​តំបន់​នោះ​ត្រូវបាន​ជន្លៀស​ទាន់ពេលវេលា​។ ប្រជាជន​ដែល​នៅក្នុង​ទីក្រុង Bhubaneshwar បាន​និយាយថា​ព្យុះ​ដែល​ធំ​គឺ​កើតឡើង​ក្នុង​ឆ្នាំ ១៩៩៩ តែ​មិន​ទទួលរង​នូវ​ផលប៉ះពាល់​ខ្លាំង​ដូច​ម្តង​នេះឡើយ​។

​ចំណែក​ឯ​តំបន់​ដែល​ទទួលរង​នូវ​ការខូចខាត​ច្រើនជាងគេ​គឺ​នៅ​តាម​តំបន់ឆ្នេរ Orrisa នឹង Andhra Pradesh ហើយ​មុនពេល​ព្យុះ​មក​ដល់​មនុស្ស​ចំនួន ៥០០.០០ និង ១០០.០០០ នាក់​នៅក្នុង​តំបន់​ទាំងពីរ​នេះ​ត្រូវបាន​ជម្លៀស​ខ្លួន​ចេញ​។ ប៉ុន្តែ​រដ្ឋាភិបាល​នៅ​ក្នុង​ប្រទេស​នេះ​បាន​ត្រៀម​រួចរាល់​ហើយ​នូវ​ស្បៀងអាហារ ព្រមទាំង​មធ្យោបាយ​ធ្វើដំណើរ​ដើម្បី​សង្គ្រោះបន្ទាន់​។​
បញ្ជាក់ផងដែរថា សម្រាប់ឈ្មោះ ឈ្មោះនេះដែរ​ឈ្មោះ Phailin ដោយ​ល្បឿន​ខ្យល់បក់បោក ១២៥ ម៉ៃល៍ ក្នុងមួយម៉ោង ដែលធ្វើ​ឲ្យ​មនុស្ស​ ១៧ នាក់បានស្លាប់ និង ជាច្រើននាក់ទៀត​រងរបួស​៕​
https://i1272.photobucket.com/albums/y389/domneng/Keo%20Sieha/Phailin4_zps7039cba4.jpg
https://i1272.photobucket.com/albums/y389/domneng/Keo%20Sieha/Phailin3_zps57732f0a.jpg
https://i1272.photobucket.com/albums/y389/domneng/Keo%20Sieha/Phailin2_zps7557c64e.jpg
https://i1272.photobucket.com/albums/y389/domneng/Keo%20Sieha/Phailin5_zps7310b912.jpg
https://i1272.photobucket.com/albums/y389/domneng/Keo%20Sieha/Phailin6_zps2ade74da.jpg
https://i1272.photobucket.com/albums/y389/domneng/Keo%20Sieha/Phailin9_zpsa43c4477.jpg
https://i1272.photobucket.com/albums/y389/domneng/Keo%20Sieha/Phailin1_zpsfda3de64.jpg
https://i1272.photobucket.com/albums/y389/domneng/Keo%20Sieha/Phailin10_zpsf97889a2.jpg
https://i1272.photobucket.com/albums/y389/domneng/Keo%20Sieha/Phailin7_zpsdffe5677.jpg
https://i1272.photobucket.com/albums/y389/domneng/Keo%20Sieha/Phailin11_zpsd5944517.jpg
https://i1272.photobucket.com/albums/y389/domneng/Keo%20Sieha/Phailin8_zps80c0a230.jpg
https://i1272.photobucket.com/albums/y389/domneng/Keo%20Sieha/Phailin13_zps506794eb.jpg
https://i1272.photobucket.com/albums/y389/domneng/Keo%20Sieha/Phailin16_zps67c373b7.jpg
https://i1272.photobucket.com/albums/y389/domneng/Keo%20Sieha/Phailin17_zpsb45dd0e8.jpg
https://i1272.photobucket.com/albums/y389/domneng/Keo%20Sieha/Phailin15_zps1e9cc85d.jpg
https://i1272.photobucket.com/albums/y389/domneng/Keo%20Sieha/Phailin12_zps232bc4cc.jpg
https://i1272.photobucket.com/albums/y389/domneng/Keo%20Sieha/Phailin14_zps2d5c4f6c.jpg
https://i1272.photobucket.com/albums/y389/domneng/Keo%20Sieha/Phailin18_zps0a59cc33.jpg
https://i1272.photobucket.com/albums/y389/domneng/Keo%20Sieha/Phailin19_zps5f3eae28.jpg

មតិយោបល់