ព័ត៌មានជាតិ

Harry Redknapp យក​ឆ្កែ​បន្លាច​កីឡាករ​

​គ្រូបង្វឹក Harry Redknapp របស់​ក្លិប Queens Park Rangers ថ្មីៗ​នេះ​ដែរ​បាន​និយាយ​បែប​កំប្លែង​ថា នៅពេលដែល​កាត់​បាន​បញ្ចុះបញ្ចូល​អ្នក​លេង គាត់​បាន​នាំ​សត្វ​ឆ្កែ​ទៅ​ជាមួយ​នឹង​ដើម្បី​បន្លា​ច​។ រឿង​នេះ​ដែរ​វា​បាន​កើតឡើង​កាលពី​ឆ្នាំ ២០០៣ ខណៈ​ដែល​គាត់​មាន​គោលបំណង​ចង់​ចុះហត្ថលេខា ជាមួយនឹង ខ្សែបម្រើ​ជនជាតិ​បារាំង Amdy Faye នៅ Portsmouth ។​
Harry Redknapp បាន​បន្ថែមទៀតថា “​ពេលនោះ​នៅ​ចាំបាន​ថា​ខ្លួន​បាន​ធ្វើ​ការហោះហើរ​ទៅកាន់ ប្រទេស​បារាំង និង​បញ្ចុះបញ្ចូល​កីឡាករ Amdy Faye នៅផ្ទះ​របស់​គាត់ ដោយ​ថែម​ទាំង​នាំ​សត្វ​ឆ្កែ​ជាទី​ស្រលាញ់ និង​គួរឲ្យខ្លាច​ទៅ​ជាមួយ​ផង ដោយ​ដឹងថា កីឡាករ​រូបនេះ​មិន​ចូល​ចិត្ត​សត្វ​ឆ្កែ​”​។​
Harry Redknapp
​តែ​ទីបំផុត​កីឡាករ​រូបនេះ​មិន​បាន​ព្រម​ចុះហត្ថលេខា​ជាមួយ​ឡើយ ដោយ​បែរជា​កុងត្រា​ជាមួយនឹង Portsmouth ក្នុង​រយៈពេល ៤ ឆ្នាំ ក្នុងតម្លៃ 1.5 លាន​ផោន និង​បាន​បង្ហាញ​ទម្រង់​លេង ៥០ ប្រកួត មុន​នឹង​ផ្លាស់​ទៅកាន់ Newcastle, Charlton, Leeds និង Stoke City ដែល​ជា​លក្ខណៈ​កំចី​ជើង​៕​

មតិយោបល់