ព័ត៌មានជាតិ

បុរស​វ័យ​ក្មេង​ម្នាក់​ដុះ​បូក​នៅលើ​ខ្នង​ដូច​ជា​សត្វ​គោ​

​តាម​ប្រភព​ព័ត៌មាន​បានឲ្យដឹង​ថា​បុរស​វ័យ​ក្មេង​ម្នាក់​មាន​ឈ្មោះ Yang Ha វ័យ ២៧ ឆ្នាំ​ជនជាតិ​ចិន បាន​ដុះ​សាច់ដុំ​ទម្ងន់ ១៣ គីឡូក្រាម​នៅលើ​ខ្នង​។ ប៉ុន្តែ​ពេល​នេះ​គាត់​បាន​បំបាត់​ជីវិត​ដ៏​អាក្រក់​នេះ បន្ទាប់​ពី​ការ​វះកាត់​យក​សាច់​ដ៏​ធំ​នេះ​ចេញ​។ អស់​រយៈពេល ១០ ឆ្នាំ​មកហើយ​ដែល​លោក​បាន​កើត​សាច់ដុំ​ដ៏​ធំ​នៅ​លើ​ខ្នង​នេះ ដែល​វា​បាន​អភិវឌ្ឍន៍​យ៉ាង​ឆាប់រហ័ស នៅពេល​ដែល​គាត់​មាន​វ័យ ២០ ឆ្នាំ​។ ដោយសារ​តែ​សា​ចង់​ដុំ​ចេះតែ​ធំ​ទៅៗ លោក Yang ត្រូវ​បង្ខំចិត្ត​ឈប់​ពី​ការងារ​របស់​ខ្លួន​ទៅ​ស្នាក់​នៅផ្ទះ សូម្បី​តែ​ពេល​គេង​ក៏​ពិបាក​ដែរ​។ សំណាង​ល្អ​ដែល​អ្នក​ភូមិ​ពីរ​ពាន់​នាក់​បាន​ផ្តល់ប្រាក់ ចំនួន ១០ ពាន់​យន់ ឲ្យ​គ្រួសារ​គាត់​ខ្ចី ដើម្បី​ធ្វើ​ការវះកាត់​នៅ​មន្ទីរពេទ្យ​មួយ​នៃ​ខេត្ត Shaanxi ។ បន្ទាប់ពី​ធ្វើ​ការវះកាត់​អស់​រយៈពេល ៩ ម៉ោង គ្រូពេទ្យ​បាន​យក​សាច់ដុំ​ដ៏​ច្រើន​ចេញពី​ខ្នង​របស់គាត់ ប៉ុន្តែ​នៅ​មាន​តិច​តូច​ទៀត​ដែល​នៅ​កញ្ចឹងក​របស់គាត់​។ លោក​វេជ្ជបណ្ឌិត Yang Li ដែល​បាន​ធ្វើ​ការអនុវត្ត​នៃ​ការ​វះ​ដោយផ្ទាល់​និយាយថា សាច់ដុំ​នេះ​តោង​ជាប់​ឆ្អឹងខ្នង និង​ប៉ះពាល់​ដល់​ស​សៃឈាម​ដូច្នេះ​ការវះកាត់​នេះ​ត្រូវបាន​ចាត់ទុក​ថា​ជា​ការលំបាក​។​
​នៅក្នុង​ការវះកាត់​នេះ​អ្នកជំងឺ​ត្រូវបាន​គេ​បញ្ចូល​ឈាម ២០.០០០ មី​លី​លីត្រ​ដើម្បី​ទ្រង់​ទ្រង់​ជីវិត ទីបំផុត​លោក Yang ជៀសផុត​ពី​គ្រោះថ្នាក់ និង​លែង​មាន​អារម្មណ៍​ឈឺចាប់​ដូច​ពី​មុន​ទៀត​៕

2014-03-20_131329

មតិយោបល់