ព័ត៌មានជាតិ

ការនាំ​ចេញ​ប្រេងដូង​ឥណ្ឌូនេស៊ី​កើនឡើង​ជា​លើកដំបូង​ចាប់តាំងពី​ខែ​ឧសភា​

ការនាំ​ប្រេងដូង​ចេញពី​ប្រទេស​ឥណ្ឌូនេស៊ី​បាន​កើន​ឡើង​ក្នុង​ម​ក្រិត​មួយ​ខ្ពស់​នៅក្នុង​ខែ​កញ្ញា ដែល​នេះ​ជា​លើកដំបូង​ចាប់តាំងពី​ខែ​ឧសភា ដែល​តម្រូវការ​ប្រេងដូង​ត្រូវបាន​កាត់បន្ថយ​ដោយសារ​តែ​គេ​ប្រើប្រាស់​ប្រេង​របស់​ក្រុមហ៊ុន​ធំៗ​ជំនួស​។​

​ការនាំ​ចេញ​ប្រេងដូង​បាន​កើនឡើង ១១​ភាគរយា មាន​ចំនួន ១,៦៤​លាន​តោន ដោយ​កើន​ពី ១,៤៨​លាន​តោន​កាលពី​ខែ​សីហា​។ នេះ​បើ​យោង​តាម​សមាគមន៍​ប្រេងដូង​ឥណ្ឌូនេស៊ី​បានឲ្យ​ដឹង​នៅក្នុង​សេចក្ដីថ្លែងការ​ណ៍​នៅ​ថ្ងៃទី​១៤​ខែតុលា​។​

​នេះ​ជា​លើកដំបូង​ហើយ​ចាប់តាំងពី​ខែ​ឧសភា​មក ហើយ​បើ​ធៀប​ទៅនឹង​ខែ​កញ្ញា​ឆ្នាំ ២០១២ កើនឡើង ២១​ភាគរយ​។​

​នៅ​មុន​ពេល​របាយការណ៍​នេះ​បានបង្ហាញ ម្ចាស់​ចំការ​ប្រេង​ដូង ៤​នាក់ និង​ក្រុមហ៊ុន​អ្នកវិភាគ​មកពី​ឧស្សាហកម្ម​មួយ​នេះ បាន​លើកឡើង​ថា នឹង​លក់​បាន​ត្រឹមតែ ១,៦​លាន​តោន​ប៉ុណ្ណោះ ប៉ុន្តែ​ជា​លទ្ធផល​គឺ​លើស​ការវិភាគ​បន្តិច​៕

oil_palm

មតិយោបល់