ព័ត៌មានជាតិ

សិស្សសាលាម្នាក់ត្រូវសមត្ថកិច្ចចាប់វាយខ្នោះពីបទឆក់…

កំពង់ស្ពឺៈ នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៩ មានជនជាតិចិនម្នាក់ ទៅដាក់ពាក្យបណ្តឹង នៅមូលដ្ឋានកងរាជអាវុធហត្ថក្រុងច្បារមន ដែលត្រូវចោរ ឆក់កាបូបយួរដៃនៅមុខភោជនីយដ្ឋានកំពង់ស្ពឺ ស្ថិតក្នុងភូមិបុរីកម្មករ សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៩ កន្លងទៅ។

ជនសង្ស័យឈ្មោះ ពៅ រ៉ូត ភេទប្រុស អាយុ ១៦ឆ្នាំ មុខរបរជាសិស្សសាលា ទីលំនៅបច្ចុប្បន្នភូមិថ្លុកឈើទាល សង្កាត់សុពណ៌ទេព ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។

ក្រោយពីទទួលបានបណ្តឹងកម្លាំង អាវុធហត្ថក្រុងបានស្រាវជ្រាវ និងកំណត់មុខសញ្ញាដោយប្រព័ន្ធ GPS តាមទូរសព្ទ័ដៃជនរងគ្រោះ
ក្នុងកិច្ចប្រតិបត្តិនោះ កម្លាំងអាវុធហត្ថក្រុងច្បារមនធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ត្រង់ចំណុចភូមិចម្ការរ័ត្ន ឃុំវល្លិ៍ស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ
ដោយកម្លាំងបានដកហូតវត្ថុតាងជាក់ស្តែងរបស់ជនរងគ្រោះមានទូរស័ព្ទ ដៃម៉ាក iphone XR ពណ៌ខ្មៅ ដែលជនសង្ស័យបានឆក់យក។

បន្ទាប់ពីឃាត់ខ្លួនជនសង្ស័យ និងវត្ថុតាងបានបញ្ជូនទៅកាន់ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់៕

មតិយោបល់