ទីក្រុងឡាសា ( 14/10/13 ) : មនុស្សសរុប 86 នាក់ដែលសុទ្ធតែជាភ្ញៀវទេសចរណ៍បានជាប់គាំងនៅលើភ្នំអេវ៉េរេសនៅក្នុងជម្រំក្រោយមានព្យុះព្រិលដែលបានបក់បោកមកតំបន់នោះកាលពីថ្ងៃច័ន្ទម្សិលមិញហើយមាន 13 នាក់ជាភ្ញៀវទេសចរណ៍បរទេស។
យោងតាមការរាយការណ៍របស់អជ្ញាធរបានឲ្យដឹងថាក្រុមអ្នកទេសចរណ៍ដែលរៀបនឹងត្រឡប់ចុះមកវិញក្រោយការទស្សនាព្រះអាទិត្យលេចហើយនោះត្រូវបានផ្អាកទៅវិញ។
គួរបញ្ជាក់ថាជម្រំដែលមានកំពស់ប្រហែល 5,200 ម៉ែត្រពីនីវ៉ូសមុទ្រសម្រាប់អ្នកទេសចរណ៍កំសាន្តទស្សនាមើលថ្ងៃលេច។ទោះបីជាយ៉ាងណាក្តីមិនទាន់មានរបាយការណ៍ស្តីពីអ្នករបួសរឺជនរងគ្រោះពីហេតុការណ៍នោះទេ៕
ព័ត៌មានជាតិ
មតិយោបល់