ភ្នំពេញ៖ មួយប្រាវមុន យើងក៏បានចុះផ្សាយទាក់ទិននឹងការរិះគន់ ក្រុមហ៊ុនទូរស័ព្ទស្មាត ដែលធ្វើឡើងតាមរយៈទំព័រ តារាសម្តែង សុខ សោម៉ាវត្តី ដោយរិះគន់ទៅលើក្រុមហ៊ុនទូរស័ព្ទនេះ រឿងកាត់លុយដូចទឹក ក្នុងការប្រើប្រាស់អ៊ីនធឹណេត ក៏ប៉ុន្តែ ត្រូវបានម្តាយនាងច្រានចោល ថាកូនគាត់មិនបានដឹងនោះទេ ទំព័រដែលបង្ហោះពាក្យពិត រិះគន់លើក្រុមហ៊ុនទូរស័ព្ទ ស្មាត នោះជាទំព័រ ក្លែងក្លាយ ។
ជាមួយនឹងពាក្យរិះគន់នេះដែរ អ្នកប្រើប្រាស់ប្រព័ន្ធទូរស័ព្ទមួយនេះ បានបន្ទរ ការរិះគន់បន្ត ដោយលើកហេតុផលពិតៗ ដែលពួកគេកំពុងជួបប្រទះ ហើយសួរណែនាំនឹងបញ្ហាផ្សេងៗរឿងកាត់លុយនេះដែរ ក្រុមហ៊ុនមួយនេះ មិនបានដោះស្រាយជូនឡើយ ដោយកំពុងតែកិបកេង លើអ្នកប្រើប្រាស់ ។ ទោះជាយ៉ាងនេះក្តី ថ្មីៗនេះ មានមតិ រិះគន់ ដោយលើកជាសំនួរថា “ក្រុមហ៊ុន Smart ជាក្រុមហ៊ុនទូរស័ព្ទ ដែលពិបាកនិយាយជាងគេ ក្នុងឆ្នាំ ២០១៤?” នៅពេលសន្ទនាម្តងៗស្តាប់ដៃគូម្ខាងទៀត សឹងមិនបាន ឡើយសំលេងវល់ៗ ឭក្រេក្រាកៗ ដូចកណ្តុររត់បុកចាន់ដែក ។
លោក សោភ័ណ្ឌ ធ្វើការនៅក្រុមហ៊ុន បារីមួយកន្លែងក្នុងក្រុងភ្នំពេញ បានប្រាប់ដល់ដំណឹងថា “ទាក់ទិននឹងបញ្ហានេះ វាពិតណាស់ បច្ចុប្បន្នលោកកំពុងប្រើប្រាស់ប្រព័ន្ធ ០៨៦ របស់ក្រុមហ៊ុន Smart មួយនេះ ដោយការសន្ទនាម្តងៗ ពិបាកជាងស្អីទៀត ហើយពេលខ្លះដោយសារតែសំលេងនិយាយវល់ៗ បានធ្វើឲ្យដៃគូស្នេហារបស់ខ្ញុំ ខឹងម្តងៗថាមូលហេតុអ្វី លើកទូរស័ព្ទមិននិយាយចឹង ទោះបីខំបកស្រាយយ៉ាងណាក៏ដោយ តែនាងបានខឹង ៣ ទៅ ៤ ថ្ងៃទម្រាំ តែនិយាយត្រូវគ្នា ។ ដំបូងឡើយខ្ញុំស្មានតែទូរស័ព្ទមានបញ្ហា តែដូរទូរស័ព្ទ ពីអិនចុចពិល មកប្រើ Samsung ក៏ដូចគ្នា ពោលគឺក្រុមហ៊ុននេះមានបញ្ហា ជាងគេក្នុងឆ្នាំ ២០១៤ “ ។
ដោយឡែក ម្ចាស់ក្រុមហ៊ុនដែលទទួលធ្វើគេហទំព័រផ្សេងៗ ជាក្រុមហ៊ុនដែលដាក់ការផ្សព្វផ្សាយលើទំព័រដំណឹង ប្រើប្រាស់ប្រព័ន្ធ ០៨១ ក៏បាននិយាយថា “ក្រុមហ៊ុននេះមានបញ្ហាមិនចេះចប់ឡើយ មុនដំបូងរឿងកាត់លុយ ២ ទៅ ៣ សេន ក្នុងមួយថ្ងៃ ដែលកាត់មិនដឹងខ្លួន ខ្ញុំមិនថាអីទេ តែយូរៗទៅកាន់តែយូរៗទៅ ពេលខ្លះ ខ្ញុំប្តូរលុយប្រើអ៊ីនធឺណេត ដែលមានទឹកប្រាក់ ៣០ ទៅ ៤០ ដុល្លារ អាចខលនឹងប្រើប្រាស់អ៊ីនធឺណេត តែពេលកាត់លុយវិញ បែរជាកាត់នៅ Main Balance (ទឹកប្រាក់គោលហៅឆ្លងប្រព័ន្ធ) និងមានបញ្ហាជាច្រើនទៀត ទាក់ទិនរឿងការនិយាយជាដើម មិនដឹងជាស្អីឭដាច់ៗ ធ្វើឲ្យពិបាកទំនាក់ទំនងការងារ មិនល្អដូចដែលផ្សព្វផ្សាយ ដោយចាញ់ក្រុមហ៊ុនក្នុងស្រុកផ្សេងៗទៀតដាច់។ លោកបានទាក់ទងសួរក្រុមហ៊ុននេះដែរ តែផ្នែកសេវាកម្មបម្រើសេវាកម្មអតិថិជនក្រុមហ៊ុននេះ ពេលខ្លះខលមិនលើកសោះ បើទោះបីជាលើក និយាយហេតុផលនេះ ហេតុផលនោះ មិនសមទាល់តែសោះ “ ។
សំលេងសន្ទនា វល់ៗ ឭដាច់ៗ ក្រុមហ៊ុននេះកំពុងប្រឈមនឹងបាត់បង់អតិថិជនប្រើប្រាស់ ។ នេះបើតាមសម្តី ប៉ូលិសចរាចរណ៍ឈរជើង នៅក្បែរផ្សារអូឡាំពិក មន្ត្រី NGO មន្ត្រីអង្គភាពប្រឆាំងអំពើពុករលួយ និង បុគ្គលិកធានាគារ មួយកន្លែងក្នុងក្រុងកំពង់ចាម ដោយយល់ស្របនឹងបញ្ហចោទខាងលើ ៕
មតិយោបល់