ព័ត៌មានជាតិ

ការសម្តែង​ក្បាច់គុន យុទ្ធ​ក្រ​មខ​ម របស់​នារី​ម្នាក់​នេះ​ពិតជា​អស្ចារ្យ​ខ្លាំងណាស់ (Video Inside)

​យុទ្ធ​ក្រ​មខ​ម ត្រូវបាន​អ្នកជំនាញ​ខាង​យុទ្ធ​គុន​មួយ​នេះ​អះអាង​ថា​ជា កំពូល​ក្បាច់គុន​ដូនតា​ខ្មែរ​ដែល​មាន​ប្រវត្តិកាល​យូរអង្វែង​ជាងគេ ពោល​តាំងពី​សម័យ​ខ្មែរ​មន​ម្ល៉េះ ដែល​បុព្វបុរស​ខ្មែរ​ប្រើប្រាស់​យ៉ាង​សំខាន់​ក្នុង​សឹក​ការពារ​នគរ​ខ្មែរ​នា​សម័យ​ដើម​។

​យុទ្ធ​ក្រ​មខ​ម​នៅ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​ត្រូវបាន​ក្រុម​អ្នកស្រាវជ្រាវ​គាស់កកាយ​និង​អភិរក្ស​ឡើងវិញ ដោយ​បាន​បង្កើត​ជា​សមា​គម​ទាំង​នៅ​កម្ពុជា និង​ថែម​ទាំង​នៅ​ឯនាយ​ប្រទេស​ទៀត​ផង ដូចជា អាមេរិក​ជាដើម​។ យ៉ាងណាក្ដី នៅពេល​ដែល​ក្រុម យុទ្ធ​ក្រ​មខ​ម បាន​ចាប់​មានមុខមាត់​រើបៗ​បន្តិច​នៅក្នុង​សង្គម​ខ្មែរ​សម័យ​រីកចម្រើន​ពេលនេះ ក៏​ជា​ពេលដែល ល្បុក្កតោ ចាប់​លេច​រីក​មុខមាត់​និង​កំពុង​បាន​ការគាំទ្រ​បណ្ដើរ​ពី​យុវវ័យ​ក្នុងស្រុក និង​ចេញ​ទៅ​ផ្សព្វផ្សាយ​នៅ​ក្រៅ​ស្រុក​ទៀត​ផង​។​

​ដោយឡែក​ថ្មីៗ​នេះដែរ នៅលើ​បណ្តាញ​សង្គម​ហ្វេ​សប៊ុក វីដេអូ​ឃ្លិប​មួយ ដែល​បង្ហាញ​ពី​នារី​ខ្មែរ​ម្នាក់​សម្តែង ក្បាច់គុន យុទ្ធ​ក្រ​មខ​ម ត្រូវបាន​អ្នកលេង​បណ្តាញ​សង្គម​យក្ស​មួយ​នេះ សរសើរ​មិន​ដាច់​ពី​មាត់ ថា​ពិតជា​សម្តែង​បានល្អ និង ឡូយ​ណាស់ ខណៈ​ដែល​ការបង្ហាញ​ក្បាច់​យុទ្ធ​ក្រ​មខ​ម របស់​នារី​ខ្មែរ ជា​លើកដំបូង ។​
​វីដេអូ​ឃ្លិប​នេះ ត្រូវបាន​អ្នកលេង​លើ​បណ្តាញ​សង្គម​យក្ស​មួយ​នេះ ចែកចាយ ពីមួយ​ទៅមួយ សឹង​មិន​ដាច់​សូរ ៕
​ទស្សនា​ឃ្លិប​ដូចខាងក្រោម​នេះ ៖

មតិយោបល់