ព័ត៌មានជាតិ

អាហារ​ត្រូវ​តម​នៅពេល​មាន​ជំងឺ​

អ្នក​ធ្លាប់​សង្កេត​ដែរ​ឬ​ទេ​ថា ពេល​កើត​ជំងឺ យើង​តែងតែ​ឮ​មនុស្ស​ចាស់​ហាមឃាត់​បរិ​ភោគ​នេះ បរិភោគ​នោះ​ជាប់​ជានិច្ច ព្រោះថា អាហារ​ដែល​បរិភោគ​ចូល​ទៅ​ធ្វើឲ្យ​ជំងឺ​លាប់ ហើយ​អាការ​កាន់តែ​ធ្ងន់ធ្ងរ​ឡើង​ថែម​ទៀត​។​

fever

​នេះ​គ្រាន់តែ​ជា​ការហាមឃាត់​មួយ​ដែល​យើង​មិនទាន់​បាន​ដឹង​មូលហេតុ​ច្បាស់ លាស់ ប៉ុន្តែ​តទៅ​នេះ​អ្នក​អាច​ដឹង​ច្បាស់លាស់​ដោយ​មាន​ការបញ្ជាក់​ពី​គ្រូពេទ្យ​ជំនាញ​។​

​គ្រុនផ្ដាសាយ ឬ គ្រុន​ក្ដៅ​
​គួរ​ចៀសវាង​បរិភោគ​អាហារ​ដែល​ត្រជាក់​ខ្លាំង អាហារ​ចៀន និង​អាហារ​ខ្លាញ់​។ ការហាមឃាត់​មិន​ឲ្យ​បរិភោគ​អាហារ​ទាំងនេះ ព្រោះថា​អាហារ​ទាំងនោះ​ពិបាក​ក្នុង​ការរំលាយ និង ធ្វើឲ្យ​កម្ដៅ​ក្នុងខ្លួន​ប្រមូលផ្ដុំ​កាន់​តែ​ខ្ពស់ ប្រៀប​បី​ដូចជា​ជះ​ប្រេងសាំង​ទៅ​លើ​គំនរ​ភ្លើង ដែល​ធ្វើឲ្យ​រាងកាយ​ទទួល​កម្ដៅ​កាន់តែ​ខ្ពស់ ហើយ​កម្ដៅ​កាន់តែ​កើនឡើង​។​

​រោគ​បេះដូង និង រោគ​គ្រលៀន​
​គួរ​ចៀសវាង​បរិភោគ​អាហារ​ដែល​ប្រៃ​ខ្លាំង ពីព្រោះ​វា​នឹង​បង្ក​ឲ្យមាន​ការប្រមូល​ផ្ដុំ​ទឹក​ទុក ចលនា​ឈាម​រត់​យឺត បេះដូង​ធ្វើ​ការងារ​ធ្ងន់ និង គ្រលៀន​ធ្វើ​ការបណ្ដេញ​សារជាតិ​រ៉ែ​កាន់តែ​ខ្លាំង​ឡើង​។ ចំណែក​អាហារ​ដែល​មាន​រសជាតិ​ប្រៃ​ក៏​គួរ​ចៀសវាង​ដូចគ្នា​។

​រោគ​ថ្លើម និង រោគ​ថង់ទឹកប្រមាត់​
​ត្រូវ​ចៀសវាង​បរិភោគ​គ្រឿង​ភេសជ្ជៈ​ដែល​មាន​សារជាតិ​អាល់​កុល អាហារ​ខ្លាញ់ សាច់​ជាប់​ខ្លាញ់ គ្រឿង​ក្នុង​សត្វ អាហារ​ចៀន អាហារ​ផ្អែម​ខ្លាំង ពីព្រោះ​ថ្លើម និង ថង់ទឹកប្រមាត់​មាន​ទំនាក់ទំនង​ជាមួយ​ប្រព័ន្ធ​រំលាយ​អាហារ​។ ប្រសិនបើ​ការបរិភោគ អាហារ​ប្រភេទ​នេះ​ច្រើន​ខ្លាំងពេក នឹង​បង្ក​ឲ្យ​ប្រសិទ្ធភាព​នៃ​ការរំលាយ​អាហារ​ទន់ខ្សោយ ហើយ​បន្ទាប់​មក​វា​ផ្ដល់​ផល​អាក្រក់​ដល់​ថ្លើម និង ថង់ទឹកប្រមាត់​បន្តទៀត​។​

​រោគ​ឫសដូងបាត និង ទល់​លាមក​
​ចៀសវាង​បរិភោគ​អាហារ​ប្រភេទ​ខ្ទឹម​បារាំង ខ្ទឹម​ក្រហម ខ្ទឹម​ស ខ្ញី​ស្រស់ ម្រេច និង ម្ទេស ព្រោះ​អាហារ​ប្រភេទ​នេះ អាច​បង្ក​ឲ្យ​ទល់​លាមក បែក​សរសៃឈាម និង អាការ​ឫសដូងបាត​កម្រើក​ឡើង​៕

មតិយោបល់