ភ្នំពេញៈ មុននេះ១០នាទី អគ្គិសនីកម្ពុជា បានជូនដំណឹងថា នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៦ នៅវេលាម៉ោង៨៖២០នាទីព្រឹក មានករណីដាច់ចរន្តអគ្គិសនី ពីអនុស្ថានីយទី៤ (GS4) ដែលបណ្តាលឲ្យដាច់ចរន្តនៅទីតាំងមួយចំនួន ស្ថិតនៅជាយភាគខាងលិច និងភាគខាងត្បូង នៃរាជធានីភ្នំពេញ និងផ្នែកខ្លះនៃខេត្តកណ្តាល ខេត្តតាកែវ និងខេត្តកំពង់ស្ពឺ។
ចំពោះមូលហេតុ អគ្គិសនីកម្ពុជា បានបញ្ជាក់ថា ដោយសារមានបញ្ហាបច្ចេកទេស។ ព័ត៌មានបន្ថែម អគ្គិសនីកម្ពុជា នឹងធ្វើការជូនដំណឹងតាមក្រោយ៕
មតិយោបល់