ព័ត៌មានជាតិ

កណ្តុរ​ជា​ច្រើន​បាន​ចូលលុកលុយ​ពេញ​ឱសថស្ថាន កំពុង​ធ្វើ​ឲ្យ​ប្រជាជន​នៅ​ប្រទេស​ចិន​ព្រួយបារម្ភ​

​ថ្ងៃទី ១០ ខែតុលា​ឆ្នាំ ២០១៣ យោងតាម​គេហទំព័រ​បរទេសមួយ​បានឲ្យដឹងថា លោក Li Xiaohui បាន​ថត​យក​រូបភាព​គួរ​ឲ្យ​ភ័យខ្លាច​បំផុត​នៅ​ឱសថស្ថាន​នៃ​មន្ទីរពេទ្យ​មួយកន្លែង ក្នុង​តំបន់ Chengdu ខេត្ត​ស៊ី​ឈួន ប្រទេស​ចិន​។ សត្វ​កណ្តុរ​ទាំងនោះ​បាន​ពាំ និង​កកេរ​ថ្នាំពេទ្យ​ពី​ទូ​មួយ​ទៅ​ទូ​មួយទៀត​ពាសពេញ​កន្លែង​ឱសថស្ថាន​ដោយ​គ្មាន​អ្នកណា​ដឹង​។​
​ជាធ្មមតា​ថ្នាំ​ត្រូវ​រក្សាទុក​យ៉ាង​ស្អាត​មុន​នឹង​ចែក​ជូន​ដល់​អ្នកជំងឺ ហើយ​ពួកគេ​មាន​ភាពជឿ​ទុកចិត្ត​រហូត​ដល់​ឃើញ​រូបភាព​នេះ​ត្រូវបាន​បង្ហាះឡើង​ពួកគេ​មាន​ការព្រួយបារម្ម​ណ៍​យ៉ាងខ្លាំង​ចំពោះ​ការប្រើប្រាស់​ថ្នាំ​ទាំង​នោះ​។​

​សត្វ​កណ្តុរ​ត្រូវបាន​គេ​ដឹងថា​អាច​ចម្លង​ជម្ងឺ​ដូចជា អាសន្ន​រោគ ប៉េស ជំងឺ​ពោះវៀន នឹង​បាក់តេរី​ដែល​អាច​រីក​រាលដាល​តា​មរយៈ​ទឹកនោម​ដ៏​កខ្វក់ ឬ​ចំណី​អាហារ​ដែល​វា​ប៉ះពាល់​។​
​ជា​រៀងរាល់ថ្ងៃ​មាន​កណ្តុរ​ជិត​បួន​លាន​ក្បាល​បាន​កើត​ទូទាំង​ពិភពលោក ហើយ​នៅក្នុង​ខេត្ត Guangdong ប្រទេស​ចិន​កណ្តុរ​បាន​ក្លាយទៅជា​អាហារ​ដ៏​ឆ្ងាញ់​ដូចជា ខ​រ ធ្វើ​ជា​សម្ល ឬ​ស៊ុប​។ បើទោះបីជា​សត្វ​មួយ​ដែល​កខ្វក់ និង​ចម្លង​ជម្ងឺ​ក៏ដោយ ប៉ុន្តែ​ពួកវា​មាន​ជីវជាតិ​ឆ្ងាញ់​ជាង​សាច់​មាន់​បី​ដង​៕​
Rat (2)

Rat (1)

មតិយោបល់