ព័ត៌មានជាតិ

មនុស្ស​ស្លាប់​កើនឡើង​ដល់ 99 នាក់​ដោយ​គ្រោះ​រញ្ជួយ​ដី​នៅ​ភី​លី​ពី​ន​

​ទីក្រុង​ម៉ានីល ( 16/10/13 ) ៖​មនុស្ស​យ៉ាង​ហោច​ណាស់ 99 នាក់​ដែល​ត្រូវបាន​រាយការណ៍​បញ្ជាក់​ថា​ស្លាប់​នៅក្នុង​គ្រោះ​រញ្ជួយ​ដី​ដែល​មាន​រង្វាស់​ទៅដល់ 7,2 រិ​ចទ័​រដែល​បាន​វាយប្រហារ​ភាគ​កណ្តាល​ប្រទេស​ភី​លី​ពី​ន​។​
132802374_11n
​ក្រុមប្រឹក្សា​ជាតិ​គ្រប់គ្រង​និង​កាត់បន្ថយ​គ្រោះមហន្តរាយ​របស់​ប្រទេស​ភី​លី​ពី​ន​បាន​និយាយ​ថា​របាយការណ៍​ដែល​បាន​ទទួល​កាលពី​ព្រឹក​មិញ​ថា​មនុស្ស 99 នាក់​បាន​ស្លាប់​ដែល 90 នាក់​នៅក្នុង​តំបន់ Bohol8 នាក់​នៅក្នុង Cebu និង​ម្នាក់​ទៀត​នៅឯ Siquijor នៅពេលដែល 276 នាក់​ផ្សេងទៀត​បាន​រងរបួស​ផងដែរ​។​

​ខេត្ត​បី​ដែល​រង​ប៉ះពាល់​ខ្លាំង​ជាង​គេ​នៅ​ក្នុង​ហេតុការណ៍​ដ៏​អាក្រក់​នេះ​ហើយ​វា​បាន​ធ្វើឲ្យប៉ះពាល់​ដល់​ប្រជាជន​ប្រមាណ 558,390 គ្រួសារ​ត្រុវ​ជា 2,84 លាន​នាក់​។​មាន​តែ​ផែ​មួយ​កន្លែង​ប៉ុណ្ណោះ​របស់​តំបន់ Cebu នៅ​មិនទាន់​អាច​ដំណើរការ​វិញ​បាន​នៅ​ខណៈ​ដែល​ផែ​ផ្សេង​ទៀត​របស់ Bohol បាន​ដំណើរការ​ឡើងវិញ​ទាំងអស់​ហើយ​ហើយ​ដំណើរការ​ជើងយន្តហោះ​ទាំង​ប៉ុន្មាន​ដែល​ប៉ះពាល់​ក៏​ត្រឡប់​មក​រក​សភាព​ដើម​វិញ​ដែរ​៕​
ទស្សនាវីដេអូឃ្លិបដូចខាង​ក្រោមនេះ​៖

មតិយោបល់