ព័ត៌មានជាតិ

កូនក្រមុំ​ពីរ​នាក់​វាយ​គ្នា​ដណ្តើម​កូនកំលោះ​តាម​ដងផ្លូវ​ (Video Inside)

​ថ្មីៗ​នេះ​វីដេអូ​ឃ្លិប​មួយ​ត្រូវ​គេ​ថត​បាន ហើយ​បង្ហាះ​ពេញ​បណ្តាញ​អ៊ីន​ធើ​ណែត​បន្ទាប់​ពី​កូនក្រមុំ​ពីរ​នាក់​បាន​វាយ​ប្រតាយប្រតប​គ្នា​តាម​ដងផ្លូវ​នៅ​ថ្ងៃ​រៀបការ​ជាមួយ​នឹង​បុរស​តែមួយ​។ តាម​របា​ការណ៍​បញ្ជាក់ថា​ហេតុការណ៍​នេះ​បាន​កើតឡើង​ក្នុង​ពី​ធី​មង្គលការ​មួយ​នៅ​ប្រទេសឈី​លី​។ សកម្មភាព​ដ៏​គួ​ឲ្យ​អាម៉ាស​នៅក្នុង​វីដេអូ​ឃ្លិប​នេះ កូនក្រមុំ​ដែល​អង្គុយ​ពី​លើ​បាន​វាយ​យ៉ាង​ចាស់ដៃ​ទៅលើ​កូនក្រមុំ​ម្នាក់ទៀត ធ្វើឲ្យ​មង្គលការ​មួយ​នេះប្រែ​ទៅ​ជា​រញ៉េរញ៉ៃ​អស់​។ បន្ទាប់​ពី​ការ​វៃ​គ្នា​ស្ទីរតែ​ររ​ហែក​ឈុត​កូនក្រមុំ​អស់​ទើប​គេ​អាច​បំបែក​អ្នក​ទាំង​ពីរ​ចេញ​ពី​គ្នា​បាន ប៉ុន្តែ​កូនក្រមុំ​ម្នាក់​បានដើរ​យំ​បណ្តើរ​យកដៃ​ខ្ទប់​រ៉ូ​បប​បណ្តើរ​ព្រោះ​ខ្លាច​របូត​ចេញពី​ខ្លួន​។ ចំណែក​ឯ​កូន​កំលោះ​ពី​ដំបូង​បាន​ព្យាយាម​រត់គេចខ្លួន ប៉ុន្តែ​បន្ទាប់​មក​បាន​ត្រឡប់​មក​វិញ​ដើម្បី​ពន្យល់​គូរ​ដណ្តឹង​របស់គេ​វិញ តែ​ត្រូវ​ស៊ី​មួយ​កំភ្លៀង​របស់​កូនក្រមុំ​ទៅ​វិញ​ដើម្បី​ជំនួស​នូវ​ភាពអាម៉ាស​៕
Bride
ទស្សនាវីដេអូឃ្លិបដូចខាង​ក្រោមនេះ៖

មតិយោបល់