ក្រុមហ៊ុនផ្គត់ផ្គង់គ្រឿងបរិក្ខាទូរគមនាគមន៍ធំមួយ និងជាក្រុមហ៊ុនផលិតទូរស័ព្ទដៃធំលំដាប់ទី៣របស់ចិន ZTE ចង់ក្លាយជាក្រុមហ៊ុនផលិតទូរស័ព្ទធំលំដាប់កំពូលនៅក្នុងពិភពលោក នារយៈពេល ៣ឆ្នាំខាងមុខ។
ក្រុមហ៊ុន ZTE ដែលក្លាយជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនលក់ទូរស័ព្ទទំនើប ធំៗទាំង ១០ របស់ពិភពលោកតាមរយៈការលក់ទូរស័ព្ទទំនើប ដែលមានតម្លៃថោកជាង ១០០ដុល្លារអាមេរិក កំពុងសម្លឹងមើលទូរស័ព្ទដែលមានតម្លៃថ្លៃជាងនេះដើម្បីទទួលបានកំណើនលក់។ ក្នុងបទសម្ភាសមួយនៅទីក្រុង តៃប៉ិ កាលពីថ្ងៃសុក្រសប្តាហ៍មុន លោក He Shiyou អនុប្រធានប្រតិបត្តិក្រុមហ៊ុន បានថ្លែងថា ក្រុមហ៊ុន ZTE មានផែនការទាញយកប្រាក់ចំណូលចំនួន ៦០ភាគរយនៃប្រាក់ចំណូលសរុបពី ការលក់ទូរស័ព្ទទំនើបដែលមានតម្លៃមធ្យម និងតម្លៃថោក ពោលគឺមានតម្លៃជាង ១៥០០ យន់ (២៤៥ ដុល្លារអាមេរិក) ក្នុងមួយគ្រឿងក្នុងរយៈពេល ៣ឆ្នាំខាងមុខ។
គួរបញ្ជាក់ផងដែរថា នៅខែ តុលា នេះ ក្រុមហ៊ុន ZTE បានក្លាយជាក្រុមហ៊ុនឧបត្ថម្ភក្រុមកីឡាបាល់បោះ Houston Rockets នៅអាមេរិក ដើម្បីបង្កើនកេរ្តិ៍ឈ្មោះក្រុមហ៊ុនចិន ខណៈក្រុមហ៊ុននេះកំពុងលក់ទូរស័ព្ទតម្លៃថ្លៃស៊េរីថ្មីចំនួនពីរ ម៉ូដែលនៅទីនោះ៕
មតិយោបល់