ព័ត៌មានជាតិ

អុញនោះ! គ្រឿងញឿនជាច្រើនកញ្ចប់ រួមទាំងជនសង្ស័យម្នាក់ ត្រូវសមត្ថកិច្ចចុះបង្ក្រាប….

ស្ទឹងត្រែង: កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង បានចុះបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធនឹង ករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន។

ប្រតិបត្តិការនេះ ធ្វើទ្បើងនៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០ ស្ថិតនៅភូមិលើ ឃុំព្រះរំកិល ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។

ជនសង្ស័យឈ្មោះ ធីង សីហា ភេទប្រុស អាយុ ២០ឆ្នាំ មានទីលំនៅស្ថិតនៅភូមិ-ឃុំខាងលើ.

វត្ថុតាងដកហូត៖ ថ្នាំញៀនប្រភេទមេតំហ្វេតាមីន (WY) ចំនួន ១០០កញ្ចប់ មានទម្ងន់ ២,០៣២.២ក្រាម ។

បច្ចុប្បន្ន កម្លាំងជំនាញ កំពុងកសាងសំណុំរឿងបញ្ជូនជនសង្ស័យ និងវត្ថុតាងទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធី៕

មតិយោបល់