យោងតាមប្រភពព័ត៌មានបរទេសមួយដែលចុះផ្សាយនៅថ្ងៃទី ១៦ ខែ តុលា ឆ្នាំ ២០១៣ បានឲ្យដឹងថា នៅពេលដែលភ្លៀវទេសចរណ៍ជាច្រើនកំពុងតែនាំគ្នាផ្តិតយករូបភាពដ៏ស្រស់ស្អាតនៃតបន់ទេសចរណ៍នោះក៏ស្រាប់តែស្ពានបាក់ស្រុតធ្វើឲ្យភ្លៀវជាច្រើនធ្លាក់ចុះក្នុងទឹក។
ហេតុការណ៍នេះបានកើតឡើងនៅក្នុងប្រទេសចិនប៉ែកខាងកើតនៃទីក្រុង Jiujiang ដែលបណ្តាយឲ្យមនុស្សរាប់រយនាក់បានធ្លាក់ចូលទៅក្នុងទឹក ប៉ុន្តែត្រូវបានស្រង់ឡើងវិញភ្លាមៗ។ គ្រោះថ្នាក់នេះកើតឡើងដោយសារមានមនុស្សច្រើននាក់ពេកឈរនៅលើស្ពាន បើទោះជាមានការព្រមានថាស្ពាននេះមិនអាចទ្រាំទ្រមនុសស្សច្រើនក៏ដោយ។ វិស្វករបាននិយាយថាស្ពាននេះអាចទ្រទ្រង់មនុស្សអតិបរមាប្រមាណ ៤០ នាក់តែប៉ុណ្ណោះមិនមែនរាប់រយបែបនេះទេ។ នៅក្នុងហេតុការណ៍នេះមានមនុស្សអាយុ ១៨ ឆ្នាំម្នាក់បានរងរបួស តែត្រូវអ្នកសង្គ្រោះបន្ទាន់បញ្ចូលទៅមន្ទីពេទ្យភ្លាមៗផងដែរ។
គួរបញ្ជាក់ដែរថា ស្ពាននេះត្រូវបានដាក់ឲ្យប្រើប្រាស់ចាប់តាំងពីចុងខែកញ្ញា ឆ្នាំ នេះ ប៉ុន្តែមិនបានបញ្ជាក់ពីការត្រួតពិនិត្យគុណភាពជាលើកចុងក្រោយនោះឡើយ៕
https://i1272.photobucket.com/albums/y389/domneng/Ailya/bridge1_zpse5a077e2.jpg
https://i1272.photobucket.com/albums/y389/domneng/Ailya/bridge2_zpsfd391d59.jpg
https://i1272.photobucket.com/albums/y389/domneng/Ailya/bridge3_zps0fdb0f66.jpg
https://i1272.photobucket.com/albums/y389/domneng/Ailya/bridge7_zpsf34eb3cb.jpg
https://i1272.photobucket.com/albums/y389/domneng/Ailya/bridge4_zps65a27eae.jpg
https://i1272.photobucket.com/albums/y389/domneng/Ailya/bridge5_zpsaa2fd485.jpg
https://i1272.photobucket.com/albums/y389/domneng/Ailya/bridge6_zpsf0283f65.jpg
មតិយោបល់