ព័ត៌មានជាតិ

មន្ទីរសុខាភិបាល បើកយុទ្ធនាការបាញ់ថ្នាំសម្លាប់មូស ការពារការចំលងមេរោគនិងជំងឺហ្ស៊ីកា

ស្ទឹងត្រែងៈ មន្ទីរសុខាភិបាលខេត្តស្ទឹងត្រែង បើកយុទ្ធនាការ ចុះផ្សព្វផ្សាយ ផ្នែកអប់រំសុខភាព និងបាញ់ថ្នាំសម្លាប់មូស នៅក្នុងក្រុងស្ទឹងត្រែង ដើម្បីបង្ការកុំឲ្យមានជំងឺឆ្លង និងការពារសុខភាព ខណៈមានប្រជាពលរដ្ឋព្រួយបារម្ភពីបញ្ហា ជំងឺគ្រុនចាញនិងគ្រុនឈាម ជាពិសេសជំងឺថ្មឺគឺជំងឺហ្ស៊ីកា ហើយមូសខ្លាជាភ្នាក់ងារចំលងមេរោគនេះផងដែរ។

ប្រធានមន្ទីរសុខាភិបាលខេត្ត អ៊ុងសូវៀត បានបញ្ជាក់ថា ក្រុមការងារឆ្លើយតបបន្ទាន់នៃមន្ទីរសុខាភិបាល កាលពីថ្ងៃទី២៦ ខែកញ្ញា ម្សិលមិញនេះ បានបើកយុទ្ធនាការ បាញ់ថ្នាំសម្លាប់មូស ទៅតាមតំបន់ព្រៃ ដែលសំបូរមូស និងទីជម្រកផ្សេងៗទៀតដើម្បីការពារកុំឲ្យកើតជំងឺឆ្លង ក៏ដូចជាជំងឺគ្រុនឈាម និងជំងឺឆ្លងថ្មីជំងឺហ្ស៊ីកា។

លោកបានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋរស់នៅគ្រប់មជ្ឈដ្ឋាន ចូលរួមលប់បំបាត់ជម្រកមូស ហើយបើមានផ្ទុះឡើងនូវជំងឺណាមួយ ត្រូវឆាប់ផ្តល់ព័ត៌មានទៅអាជ្ញាធរមូលដ្ឋាន និងមន្ត្រីសុខាភិបាល ដែលនៅជិតបំផុត ដើម្បីចៀស ពីការគ្រោះថ្នាក់ដោយសារជំងឺដែលកើតចេញពីមូសខ្លា មិនថា តែក្រុងស្ទឹងត្រែងទេ ស្រុកទាំងប្រាំនិងទីរួមខេត្តស្ទឹងត្រែង គឺសូមចូលរួមទាំងអស់គ្នា សំអាតអនាម័យ ឲ្យបានល្អនៅជុំវិញបរិវេន ផ្ទះរបស់យើង អញ្ចឹងយើងត្រូវលប់បំបាត់ និងសំអាតទាំងអស់គ្នា ជាប្រចាំដើម្បី ការពាកុំឲ្យមានជម្ងឺឆ្លងទាំងឡាយ ហើយជាពិសេសជំងឺថ្មី គឺជំងឺហ្ស៊ីកា។

លោក សូមឲ្យប្រជាពលរដ្ឋ បើមានអាការៈ ក្តៅខ្លួន-រោគសញ្ញាលើស្បែក (ដូចជាស្នាមក្រហមអុចៗ) ឈឺសាច់ដុំ និងសន្លាក់ដៃជើង-ភ្នែកឡើងក្រហម អស់កំលាំងឈឺក្បាលមាន វិបត្តិផ្លូវរំលាយ អាហារ និងរោគសញ្ញាផ្សងៗ ត្រូវទៅពិគ្រោះយោបល់ជាមួយគ្រូពេទ្យជាបន្ទាន់៕

photo_2016-09-27_15-00-09photo_2016-09-27_15-00-03photo_2016-09-27_15-00-06photo_2016-09-27_15-00-07

មតិយោបល់