ព័ត៌មានជាតិ

ប្លែក ! មាន់​អត់​ក្បាល តែ​នៅ​រស់រាន​មានជីវិត ធ្វើ​ឲ្យ​អ្នកលេង​ហ្វេ​សប៊ុក​ភ្ញាក់ផ្អើល​

​វា​កាន់តែ​ប្លែក​ទៀតហើយ សម្រាប់​វីដេអូ​ឃ្លិប​មួយ​ដែល​ត្រូវបាន​គេ​ចែកចាយ​តៗ​គ្នា​នៅលើ​បណ្តាញ​ទំនាក់ទំនង​សង្គម​ហ្វេ​សប៊ុក ដោយ​បង្ហាញ​ពី​សត្វ​មាន់​អត់​ក្បាល តែ​នៅ​តែ​អាច​ដើរ ដូច​ទៅ​នឹងមាន់​ធម្មតា​ទៀត ដោយ​មាន​រាងកាយ​គ្រប់គ្រាន់ ។ រឿង​ដ៏​ចម្លែក​នេះ​ដែរ យើង​ស្ទើរតែ​មិន​គួរឲ្យ​ជឿ​ទៅហើយ ថា វា​អត់​ក្បាល​តែ​នៅ​មាន​ជីវិត ។ តាម​ស្ថានភាព​វីដេអូ​នេះ យើង​អាច​ធ្វើ​ការវិភាគ​ថា សត្វ​មាន់​នេះដែរ ត្រូវបាន​គេ​កាត់​ចំពុះ និង​ភ្នែក តែ​ផ្នែក​លលា​ដ៏ និង​ខួរ​នៅ ដូច្នេះ​ទើប​វា​អាច​រស់រាន​មានជីវិត និង​ចាត់​ចូល​ជាមាន់​ពិការ ។ ម្យ៉ាងវិញទៀត​យើង​មិន​រំពឹង​ថា​វា​អាច​រស់​យូរអង្វែង​នោះទេ ព្រោះថា អត់​មាន​ចំ​ពុះ សម្រាប់​ចឹក​ចំណី និង​ភ្នែក​សម្រាប់​មើល​ពិភពលោក​នេះ ហើយ​អាច​នឹង​ស្លាប់​ដោយ​ប្រការ​ណាមួយ​ជាក់​ជា​មិនខានឡើយ ៕​
Checken
ទស្សនាវីដេអូឃ្លិបដូចខាង​ក្រោមនេះ៖

មតិយោបល់