ក្រុមអ្នកស្រាវជ្រាវបាតសមុទ្រ បានប្រទះឃើញត្រី oarfish ងាប់នៅក្នុងបាតសមុទ្រ កាលពីថ្ងៃទី១៤ខែតុលា ឆ្នាំ ២០១៣ កន្លងទៅនេះ។
ត្រី oarfish ដែលងាប់នៅបាតសមុទ្រនេះ មានប្រហែលជាង ៥មែត្រ ដោយត្រូវការមនុស្សជាង ១៥នាក់ក្នុងការយកវាចេញពីបាតសមុទ្រមកលើគោក។
Jeff Chace ប្រធានគ្រប់គ្រងបាននិយាយថា គាត់បានប្រទះឃើញត្រីនេះកាលពីថ្ងៃអាទិត្យ ដោយវាបានងាប់ទៅហើយ ដូច្នេះគាត់ក៏បានហៅគ្នានាំយកវាឡើងមកលើគោក។
គួរបញ្ជាក់ផងដែរថា ត្រីសមុទ្រនេះ ត្រូវបានរកឃើញងាប់នៅឆ្នេរសមុទ្រToyon Bay នៅជិតកោះ Santa Catalina ក្នុងរដ្ឋកាលីហ្វ័រញ៉ា៕
មតិយោបល់