កំពតៈ (ព័ត៌មានបឋម) សមត្ថកិច្ច បានប្រាប់ Post News ថា មានករណីលិចអុបប័រមួយគ្រឿង ប្រភេទគ្រួសារ ដែលមានអ្នកជិះនៅលើវាចំនួន ៩ នាក់ ត្រង់ចំណុចរមណីដ្ឋានចំណុចខ្សែរ៉ក ស្ថិតនៅភូមិបត់ក្បាលដំរី ឃុំម៉ាក់ប្រាំង ស្រុកទឹកឈូ ខេត្តកំពត នៅល្ងាចថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៨។
ករណីនេះ បានបណ្ដាលឲ្យបាត់ក្មេងស្រីអាយុ ៨ឆ្នាំម្នាក់ ជាអ្នករស់នៅខណ្ឌសែនសុខ រាជធានីភ្នំពេញ ខណៈសាកសព ពុំទាន់រកឃើញនៅទ្បើយទេ។
តាមការសន្និដ្ឋានសមត្ថកិច្ច បានបញ្ជាក់ថា មូលហេតុដែលនាំឲ្យកើតហេតុការណ៍នេះ ដោយសារដឹកមនុស្សលើសចំណុះ។
ខណៈនេះដែរ កម្លាំងសមត្ថកិច្ច កំពុងសហការជាមួយគ្រួសារ ដើម្បីធ្វើការរាវរកសាកសពជនរងគ្រោះ៕
មតិយោបល់