ទីក្រុងវៀងច័ន្ទ ( 16/10/13 ) ៖នៅមិនទាន់មានរបាយការណ៍ណាមួយពីការរកឃើញអ្នកនៅមានជីវិតនៅក្នុងគ្រោះថ្នាក់ដ៏អាក្រក់របស់អាកាសចរប្រទេសឡាវនៃជើងហោះហើរ QV301 ដែលបានធ្លាក់ចូលទន្លេមេគង្គកាលពីថ្ងៃពុធម្សិលមិញនៅវេលាម៉ោងប្រមាណជាង 4 ល្ងាច។
អ្នកដំណើរសរុប 44 នាក់និងអ្នកបម្រើការងារ 5 នាក់ទៀតត្រូវគេដឹងថាជាចំនួនមនុស្សដែលបាត់ខ្លួននៅឡើយហើយខណៈដែលស្ថានទូតចិនបានបញ្ជាក់ថាជនជាតិខ្លួនពីរនាក់ក៏ស្ថិតនៅក្នុងចំណោមនោះដែរ។យោងតាមប្រភពព័ត៌មានរបស់រដ្ឋមួយបាននិយាយថាយន្តហោះដឹកដំណើរនេះបានហោះធ្លាក់ទៅនឹងទឹកដែលនៅក្បែរកោះ Done Kho ក្នុងទន្លេមេគង្គដែលស្ថិតនៅចម្ងាយតែ 2 គីឡូម៉ែត្រទៀតប៉ុណ្ណោះពីកន្លែងដែលត្រូវចតអាកាសយានដ្ឋាន Pakse International Airport ក្នុងទីក្រុងចម្ប៉ាសាក់៕
ព័ត៌មានជាតិ
មតិយោបល់