ព័ត៌មានជាតិ

មេដឹកនាំ​ទាហាន​កំពូល​របស់​ស៊ី​រី​ម្នាក់​ត្រូវបាន​សម្លាប់​

​ទីក្រុង​ដា​ម៉ាស ( 17/10/13 ) ៖​ប្រភព​ព័ត៌មាន​ពី​ទីភ្នាក់ងារ​សារព័ត៌មាន SANA បាន​រាយការណ៍​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​ថា​មេដឹកនាំ​ទាហាន​កំពូល​របស់​ប្រទេស​ស៊ី​រី​ត្រូវបាន​គេ​បាញ់សម្លាប់​នៅ​ពេល​លោក​កំពុង​បំពេញ​កិច្ចការងារ​នៅ​ភាគ​ខាងកើត​នៅ​ប្រទេស​។​
Syria
​លោក Jameh Jameh ត្រូវបាន​ស្គាល់​ថា​ជា​មនុស្ស​ម្នាក់​មាន​តំណែង​ខ្ពស់​នៅក្នុង​ជួរ​កម្លាំង​ទាហាន​របស់​រដ្ឋាភិបាល​ស៊ី​រី​ហើយ​លោក​ត្រូវបាន​បាញ់សម្លាប់​នៅ​ខណៈ​ដែល​កំពុង​បំពេញ​ភារៈកិច្ច​ជូន​ប្រទេស​គឺ​បេសកកម្ម​ការពារ​និង​បំបាត់​ក្រុម​ភេ​វរ​កម្ម​នៅក្នុង​តំបន់ Deir al-Zour ។​ប្រភព​សារព័ត៌មាន​រដ្ឋ​មិន​បាន​បកស្រាយ​ឲ្យបាន​ក្បោះក្បាយ​ពី​មូលហេតុ​នៃ​ការស្លាប់​នោះទេ​តែ​ប្រភព​ព័ត៌មាន​ជាច្រើន​ទៀត​បាន​សរសេរថា​មេដឹកនាំ​រូប​នេះ​ត្រូវបាន​ក្រុម Nusra ដែល​មាន​ការពាក់ព័ន្ធ​ទៅ​នឹង​ក្រុម​អាល់​កៃ​ដា​បាញ់​ចំ​ក្បាល​ស្លាប់​។​

​ការប្រយុទ្ធ​ដ៏​ខ្លាំងក្លា​រវាង​ក្រុម​ទាហាន​រដ្ឋាភិបាល​ស៊ី​រី​និង​ក្រុម Nusra នៅ​តំបន់ Deir al-Zour បានអូសបន្លាយ​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​ណាស់​មក ហើយ​មន្ត្រី​ទាហាន​និង​ទាហាន​ជាច្រើន​នាក់​ដែល​បាន​បាត់បង់​ជីវិត​នៅក្នុង​វិបត្តិ​មួយ​នេះ​៕​

មតិយោបល់