ព័ត៌មានជាតិ

ចិន​ប្រើប្រាស់​ថវិកា​ជាតិ​សរុប 13 ពាន់​លាន​ដុ​លា្ល​រ​សម្រាប់​ផ្នែក​អាហារ​នៅតាម​សាលា​

​ទីក្រុង​ប៉េកាំង ( 17/10/13 ) ៖​ក្រសួងអប់រំជាតិ​របស់​ចិន​បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​ថា​រដ្ឋាភិបាលកណ្តាល​ចិន​បាន​សម្រេច​ផ្តល់​ថវិការ​ជាតិ​ចំនួន 80 ពាន់​លាន​យន់​ត្រូវជា 13 ពាន់​លាន​ដុល្លារ​តាំងពី​ឆ្នាំ 2011 សម្រាប់​ក្នុង​គោលបំណង​ការបង្កើន​សារជាតិ​បំប៉ន​រាង្គ​កាយ​នៅក្នុង​ចំណោម​សិស្ស​តាម​ជនបទ​ដាច់ស្រយាល​។​

​ថវិការ​បាន​ប្រើប្រាស់​សម្រាប់​ទំនុកបម្រុង​ដល់​ផ្នែក​អាហារ​សម្រាប់​សិស្ស​និង​របស់​ដែល​ពាក់ព័ន្ធ​ដូចជា​អាហា​រដ្ឋា​ន​និង​របស់​ជាច្រើន​ទៀត​ដែល​អាច​ធ្វើឲ្យ​មាន​ការកាត់បន្ថ​យ​ចំណាយ​របស់​គ្រួសារ​ជនបទ​សម្រាប់​ការសិក្សា​របស់​កូនៗ​។​នៅលើ​វេបសាយ​របស់​ខ្លួនរ​ដ្ឋា​ភិ​បាលចិន​បាន​និយាយ​ថា​ថវិការ​នេះ​ត្រូវបាន​ផ្តល់ឲ្យ​ទៅតាម​ពេលវេលា​ត្រឹមត្រូវ​ការគ្រប់គ្រងថ​វិ​ការ​ដោយ​ស្មោះត្រង់​និង​មិន​មាន​ភាពពុករលួយ​ធ្វើយ៉ាងណា​ឲ្យ​វា​បាន​ទៅដល់​ចំ​ទីកន្លែង​និង​មាន​ប្រសិទ្ធិភាព​។​
chinakids21e
​លោក Lu Xin អនុ​រដ្ឋមន្ត្រីក្រសួង​អប់រំ​ចិន​បាន​និយាយ​នៅក្នុង​សន្និសីទ​មួយ​នៅ​ថ្ងៃ​ម្សិលមិញ​បានឲ្យដឹង​ថា​ការងារ​សាងសង់​អាហារដ្ឋាន​និង​របស់​ជា​ច្រើន​ទៀត​ដែល​ពាក់ព័ន្ធ​នឹង​ការផ្តល់​អាហារ​សម្រាប់​សិស្ស​នៅ​ជនបទ​នោះ​ជា​កត្តា​ចម្បង​ហើយ​នឹង​ត្រូវ​សម្រេច​បាន​ទូទាំងប្រទេស​នៅ​និទាឃ​រដូវ​ឆ្នាំក្រោយ​ហើយ​លោក​ក៏​បាន​និយាយ​ផងដែរ​ថា​គុណភាព​ភាពមិនប្រក្រតី​ណាមួយ​ដែល​ទាក់ទង​និង​អំពើពុករលួយ​ដែល​កើតចេញ​ពី​ផែនការ​មួយ​នេះ​នឹង​ត្រូវ​ដាក់ទោស​យ៉ាង​ត្រឹមត្រូវ​បំផុត​៕​

មតិយោបល់