កំពង់ឆ្នាំងៈ នៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៩នេះ ត្រង់ចំណុចវត្តជ្រលង ក្នុងភូមិជ្រលង មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើង ដោយរថយន្តកែច្នៃ១គ្រឿង ដឹកឥដ្ឋក្រឡាប់ធ្លាក់ប្រឡាយ។
អ្នកបើបរឈ្មោះ ភិន ភេទប្រុស រស់នៅភូមិកំពង់បឹង ឃុំកំពង់ហៅ បានបើកបររថយន្តកែឆ្នៃ ១គ្រឿង ដឹកឥដ្ឋមកពីខេត្តកំពង់ធំ ឆ្ពោះមកទីរួមស្រុកកំពង់លែង លុះមកដល់ចំណុចកើតហេតុខាងលើ បានគេចពីសត្វគោដែលដើរលើផ្លូវ ហើយក៏បានជ្រុលចង្កូត ធ្លាក់ប្រឡាយមុខលូ បណ្ដាលឲ្យក្រឡាប់ និងរងរបួសស្រាល៕
មតិយោបល់